* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Kane សារភាពថាគាត់ចង់លេងបាល់ទាត់ឱ្យបានយូរដូច Ronaldo
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane បានសារភាពថា Cristiano Ronaldo បានបំផុសគំនិតអោយរូបគេរក្សាកាយសម្បទា នឹងចង់លេងបាល់អោយបានយូរ។

ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរបស់ក្រុម តោកំណាច អង់គ្លេស បានបង្ហើបថាគាត់មិនមានគំនិតចង់ចូលនិវត្តន៍ទេ ជាពិសេសពេលឃើញ CR7 ក្នុងវ័យជិត៤០ឆ្នាំ នៅតែស្ថិតក្នុងស្ថានភាពកាយសម្បទា និងទម្រង់លេងដ៏ល្អ ធ្វើឱ្យគាត់ចង់ធ្វើរឿងបែបនេះ។
“ ខ្ញុំមានអារម្មណ៍ផ្លូវកាយ និងផ្លូវចិត្តនៅកម្រិតកំពូលនៃអាជីពរបស់ខ្ញុំ។ ហើយដើម្បីឃើញកីឡាករផ្សេងទៀតដូចជា Ronaldo ស៊ុតបញ្ចូលទីគ្រាប់ទី 901 របស់គាត់នៅថ្ងៃមុន ហើយលេងនៅអាយុ 38, 39 ឆ្នាំ វាជំរុញខ្ញុំឱ្យបន្តលេងឱ្យបានយូរតាមដែលខ្ញុំអាចធ្វើ បាន
" ខ្ញុំចូលចិត្តលេងបាល់ទាត់។ ស្រឡាញ់ការស្ថិតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស ហើយមិនចង់ឱ្យវាបញ្ចប់នៅពេលណាមួយឆាប់ៗនោះទេ។ វានិយាយអំពីភាពប្រសើរឡើងជាបន្តបន្ទាប់ ភាពស៊ីសង្វាក់ក្នុងការលេងសម្រាប់ក្រុមជម្រើសជាតិ និងក្លឹប។
“តើនរណាដឹងថាខ្ញុំនឹងលេងប៉ុន្មានប្រកួតទៀតហើយរកគ្រាប់បាល់បានប៉ុន្មានទៀត? ប៉ុន្តែខ្ញុំស្រេកឃ្លានក្នុងការធ្វើបន្ថែមទៀត ហើយបន្តជំរុញកម្រិតរបស់ខ្ញុំ » ។