* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ជាមួយនឹងទម្រង់លេងដ៏ល្អបំផុត ពេលនេះ!! Arsenal គ្រោងនឹងចុះហត្ថលេខាលើ Mitoma នៅរដូវក្តៅខាងមុខ
ក្លិបកាំភ្លើងធំ Arsenal កំពុងតែបង្ហាញចំណាប់អារម្មណ៍ចង់បានតារាឆ្នើមរបស់ក្រុមជម្រើសជាតិជប៉ុន Kaoru Mitoma មកពង្រឹងក្រុមយ៉ាងខ្លាំង ដោយលោក Fabrizio Romano ដែលជាអ្នករាយការណ៍ព័ត៌មានដ៏ល្បីមួយរូប បានបញ្ជាក់ថា Arsenal ចង់ឱ្យកីឡាកររូបនេះទៅចូលរួមក្រុម ព្រោះវានឹងជួយឲ្យប្រព្ធន័វាយបករបស់ក្រុមឲ្យកាន់តែល្អឥតខ្ចោះ។
តារាឆ្នើមរបស់ក្រុមជម្រើសជាតិជប៉ុនវ័យ 25 ឆ្នាំរូបនេះ បាននិងកំពុងបង្កើតលទ្ធផលដ៏ល្អនៅក្នុងក្របខ័ណ្ឌ English Premier League ចាប់តាំងពីបានផ្ទេរពីក្លិប Kawasaki Frontale ដែលជាក្លឹបកំពូលនៅក្នុងសមរភូមិ J-League ។ សម្រាប់Mitoma ចូលរួមជាមួយក្លិប Brighton ក្នុងឆ្នាំ 2021 ជាមួយនឹងតម្លៃត្រឹមតែ 2.7 លានផោនតែប៉ុណ្ណោះ។
សូម្បីតែកាលពីរដូវកាលមុន Mitoma ត្រូវបានខ្ចីជើងដោយក្រុមពីលីគបែលហ្ស៊ិក Union Saint-Gallois ប៉ុន្តែក្នុងរដូវកាលនេះ កីឡាកររូបនេះបានក្លាយជាកីឡាករសំខាន់ម្នាក់សម្រាប់ Brighton ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ និង assists 2 ដងក្នុង 20 ប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់ Mitoma បន្តនៅ Brighton រហូតដល់ឆ្នាំ 2025 ដោយអ្នកចាត់ការក្រុមលោក Roberto De Zerbi ចង់រក្សាកីឡាករដ៏សំខាន់រូបនេះនៅជាមួយក្រុម។