* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចុងបញ្ចប់ Sadio Mane មិនអាចលេង World Cup នៅកាតាបានទេ…
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់កីឡាករ Sadio Mané មិនអាចទៅលេង World Cup នៅប្រទេសកាតា ជាមួយក្រុមជម្រើសជាតិសេណេហ្គាល់នោះទេ ព្រោះរបួសតម្រូវឱ្យវះកាត់ជាបន្ទាន់
។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានរងរបួសសរសៃពួរនៅនាទីទី12 មិនអាចបន្តលេងបានទៀត ហើយត្រូវប្តូរចេញនៅនាទីទី20 ក្នុងក្របខ័ណ្ឌ Bundesliga នៅក្នុងការប្រកួតរបស់ក្រុម Bayern Munich ដែលបានយកឈ្នះក្រុម Werder Bremen ក្នុងលទ្ធផល 6-1 នៅ Allianz Arena។
ទោះបីជាមានបញ្ហារបួសក៏ដោយ Mane ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិសេណេហ្គាល់សម្រាប់ការប្រកួត World Cup ប៉ុន្តែអតីតខ្សែប្រយុទ្ធ Liverpool រូបនេះនឹងមិនមានវត្តមាននៅក្នុងប្រទេសកាតាឡើយ ព្រោះមិនអាចជាសះស្បើយពីរបួសទាន់។
សេចក្តីថ្លែងការណ៍របស់ម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich បាននិយាយថា៖ " Sadio Mane បានទទួលការវះកាត់ដោយជោគជ័យនៅទីក្រុង Innsbruck នៅក្នុងប្រទេសអូទ្រីស ដោយសាស្រ្តាចារ្យ Christian Fink និងវេជ្ជបណ្ឌិត Andy Williams មកពីទីក្រុងឡុងដ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍”។
ក្លិបបានបន្ថែមទៀតថា៖ “ ក្នុងអំឡុងពេលវះកាត់ សរសៃពួរមួយត្រូវបានភ្ជាប់ទៅសរសៃក្បាលខាងស្តាំរបស់គាត់។ ដូច្នេះហើយខ្សែប្រយុទ្ធ Bayern នឹងមិនអាចលេងឱ្យក្រុមជម្រើសជាតិសេណេហ្គាល់ក្នុងព្រឹត្តិការណ៍ World Cupបានឡើយ ហើយនឹងចាប់ផ្តើមសម្រាកព្យាបាលនៅទីក្រុង Munich ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ”។
សម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់ ត្រូវជួបជាមួយហូឡង់ក្នុងការប្រកួតដំបូងក្នុងពូល A នៅថ្ងៃចន្ទ បន្ទាប់មកប្រកួតជាមួយម្ចាស់ផ្ទះកាតា និងអេក្វាឌ័រ។