* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Reece James ទទួលបានការផាកពិន័យចំនួន 90 ពាន់ផោន ពី FA...
ខ្សែការពារស្លាប របស់ Chelsea Reece James ថ្មីៗនេះបានទទួលការព្យួរការប្រកួតមួយប្រកួតបន្ទាប់ពីការជេរប្រមាថធាំជ្ញាកណ្ដាលក្នុងការប្រកួតជាមួយ Aston Villa ។ មិនត្រឹមតែគាត់ត្រូវបានហាមឃាត់មិនឱ្យលេងនោះទេ ឥឡូវនេះ Reece James ក៏ទទួលបានការផាកពិន័យពីសមាគមបាល់ទាត់អង់គ្លេស (FA)។

ពេលប៉ះ Aston Villa ក្រុម Chelsea បានចាញ់ 0-1 បន្ទាប់ពីលេងជាមួយកីឡាករ 10 នាក់ ដោយសារតែ Malo Gusto ត្រូវបានបណ្តេញចេញនៅនាទីទី 58 ។ នៅក្នុងការប្រកួតនោះ Reece James ដែលមិនមានឈ្មោះប្រកួតដោយសារតែរបួសត្រូវបានរាយការណ៍ទៅ FA ដោយសារតែអាកប្បកិរិយារបស់គាត់ចំពោះអាជ្ញាកណ្តាលដែលដឹកនាំការប្រកួតគឺ Jarred Gillett ។
កីឡាករ Chelsea វ័យ 23 ឆ្នាំ រូបនេះមិនត្រឹមតែទទួលបានការព្យួរការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការផាកពិន័យចំនួន 90 ពាន់ផោន ពី FA (សមាគមបាល់ទាត់អង់គ្លេស )ផងដែរ។