* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ពេលវេលាបានផ្លាស់ប្តូរ!! Pep បញ្ជាក់ថា Man United មិនដូចពេលដែល Sir Alex ដឹកនាំទេ...
Pep Guardiola ជឿជាក់ថាទស្សនៈរបស់អ្នកគាំទ្រ Manchester City ចំពោះ Manchester United បានផ្លាស់ប្តូរនៅពេលនេះ។

ក្រុមមេឃខៀវបានយកឈ្នះបិសាចក្រហមក្នុងលទ្ធផល 3-0 ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃទី 29 ខែតុលា ហើយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញចង់ឧទ្ទិសជ័យជម្នះនេះជូនអ្នកគាំទ្រ។ ហើយជឿថាសម័យកាលដែលធ្លាប់ស្ថិតនៅក្រោមស្រមោលនៃសត្រូវរួមទីក្រុងបានផ្លាស់ប្តូរហើយ ។

Pep បាននិយាយថា “ យើងតែងតែមានអារម្មណ៍ល្អក្នុងការលេងនៅទីនេះ។ កីឡាករទាំងអស់លេងបានល្អ ហើយខ្ញុំពិតជារីករាយណាស់សម្រាប់អ្នកគាំទ្ររបស់យើង។ ខ្ញុំដឹងថាវាមានន័យច្រើនសម្រាប់ពួកគេ ” ។

“ អស់រយៈពេលជាច្រើនឆ្នាំ នៅពេលដែលលោក Sir Alex Ferguson នៅទីនេះ ពួកគេត្រូវតែសម្លឹងមើលទៅ Man United ជាក្រុមគួរអោយខ្លាច ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Man United បានផ្លាស់ប្ដូរហើយ » ។