ក្រុមការពារតំណែងជើងឯកថៃចេញបញ្ជីឈ្មោះកីឡាករ ២៤នាក់ចុងក្រោយ ដើម្បីត្រៀមប្រកួត AFF Cup 2022 ខណះដែលបាត់មុខកីឡាករសំខាន់ៗមួយចំនួន........


ក្រុមជម្រើសជាតិថៃ ដែលក្រោមកាដឹកនាំដោយគ្រូបង្វឹកលោក  Mano Polking ​ បានចេញបញ្ជីឈ្មោះកីឡាករ   ២៤នាក់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០១  ខែធ្នូ  ឆ្នាំ២០២២ នេះ ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់  AFF Mitsubishi Electric Cup 2022  ដោយសង្កេតឃើញថាមានកីឡាករថ្មីៗជាច្រើន នឹងបាត់មុខកីឡាករសំខាន់ៗមួយចំនួនផងដែរ ។



ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះកីឡាករសំខាន់ៗដូចជា  Kawin Thamsatchanan, Siwarak Tedsungnoen ,Narubadin Weerawatnodom, Tristan Do, Peerapat Notchaiya, Manuel Bihr, Philip Roller, Tanaboon Kesarat, Worachit Kanitsribampen, Pokklaw Anan, Chanathip Songkrasin Supachai Chaided, Suphanat Mueanta  និង Supachok Sarachat ជាដើមមិនមានវត្តមានក្នុងក្រុមជម្រើសជាតិលើកនេះទេ។

Star striker Teerasil to lead Thais in Asian Cup qualifiers

ដោយ​ជម្រើសជាតិ​ថៃឈុត​ធំ​នឹង​មានការប្រកួត​កម្តៅ​សាច់ដុំ​ចំនួន​ពីរប្រកួតផងដែរ  ពោលគឺជួប​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១១ ខែធ្នូ វេលា​ម៉ោង ៨:៣០​យប់ និង​ជួប​ក្រុម​ជម្រើសជាតិ​ចិន​តៃប៉ិ ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ៨:៣០​យប់ដូចគ្នា។ 
 

សម្រាប់ក្រុមជម្រើសជាតិថៃ ស្ថិតនៅក្នុងពូល  A ដែលមាន កម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងព្រុយណេ ។ ក្រុមជម្រើសជាតិថៃនឹងត្រូវជួបជាមួយក្រុមជម្រើសកម្ពុជាយើង នៅថ្ងៃទី០២  ខែមករា  ឆ្នាំ២០២៣  ដែលនឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
 

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ ​​ ​២៤នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិថៃ ត្រៀមចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់  AFF Mitsubishi Electric Cup 2022 ៖