តើមកពីកីឡាករឈឿង ល្វៃ អន់ធន់ឬយ៉ាងណាទើបលើកឡើងបែបនេះទៅកាន់…

អ្នកលេងគុនខ្មែរកីឡាករឈឿង ល្វៃ អាចនិយាយថាជាកីឡាករដ៏ល្អមួយរូបដែលមានផ្លែកែងមុតអមជាមួយក្បាច់វ៉ៃដ៏ល្អ ក៏ប៉ុន្តែអ្នកលេងគុនខ្មែររូបនេះត្រូវបានអ្នកគាំទ្រមួយចំនួនធំគិតថារូបគេហាក់អន់ធន់។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះល្វៃបាននិយាយថា “ ឃើញបង ព្រំ សំណាង ញ៉ុលៗចឹងកុំគិតថាស្រាលណាបងប្អូនគឺធ្ងន់ណាស់  ញ៉ុលៗបែបនេះត្រូវតែចូលតែមួយដៃគឺអាចវង្វេងហើយ ទាល់តែអ្នកធ្លាប់ជួបជាមួយគាត់ ដូចរូបខ្ញុំ បានដឹងច្បាស់ ”។  តើនេះមកពីល្វៃអន់ធន់ឬទម្ងន់ដៃរបស់កីឡាករព្រំ សំណាង ធ្ងន់?
 
ទោះបីជាយ៉ាងណាក៏ដោយឈឿង ល្វៃ គឺជាកីឡាករដែលមានចិត្តមោះមុតអាចធ្វើអោយគូរប្រកួតបាត់បង់ម្ចាស់ការមួយរំពេច ប៉ុន្តែអ្វីដែលល្វៃខ្លះខាតដូចយើងបានឃើញជាក់ស្ដែងរូបគេរមែងភ្លាត់ជារើយៗទាំងដែលខ្លួនស្ទើរតែអាចផ្ដួលគូរប្រកួតបានទៅហើយ។ ជាក់ស្ដែងដូចថ្ងៃប៉ះសាមី បេនឆាមេកកន្លងទៅ ល្វៃបានវាយសាមីស្ទើរតែបោះបង់ការប្រកួតទៅហើយ ផ្ទុយទៅវិញរូបគេបែរភ្លាត់ចាញ់ក្រោមថ្វីជើងសាមី បេនឆាមេក ដែលនេះហើយជាចម្លើយដែលអាចឆ្លើយទៅកាន់បងប្អូនថាល្វៃស្ទើរភាពធន់ តែក្បាច់វ៉ៃល្អ៕