សម្រាប់ Cristiano Ronaldo វ័យកាន់តែចាស់គ្រាប់បាល់កាន់តែកើន…

ក្លឹបបាល់ទាត់ Al Nassr ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Saudi Pro League សប្ដាហ៍ទី១៨ ដោយបានយកឈ្នះទៅលើក្លឹបបាល់ទាត់ Al Ettifaq ដោយលទ្ធផលបញ្ចប់៩០នាទី៣ទល់និង១។

យ៉ាងណាមិញក្នុងចំណោមគ្រាប់បាល់ទាត់ទាំង៣របស់ Al Nassr ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២២កន្លងទៅនេះ ក៏មានចំណែករកគ្រាប់បាល់ដោយតារាឆ្នើមសញ្ជាតិព័រទុយហ្គាលមួយគ្រាប់ផងដែរ។

គួរបញ្ជាក់ផងដែលមួយគ្រាប់ចុងវគ្គទី២របស់ CR7 ក្នុងការយក៣ពិន្ទុពីក្លឹបបាល់ទាត់ Al Etiffaq ក៏ជាគ្រាប់បាល់ទី៥១របស់ Cristiano Ronaldo ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤នេះ។