* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
FC Barcelona ទាមទារសំណងជាច្រើនពី FIFA ដោយបញ្ហារបួសរបស់ Gavi…
ក្លឹបអ្នកមានបុណ្យ FC Barcelona កំពុងកើតក្ដីព្រួយបារម្ភជាខ្លាំង ព្រោះកីឡាករសំខាន់របស់ខ្លួនកំពុងទទួលរងបញ្ហារបួសក្នុងអំឡុងពេលចូលរួមជួយក្រុមជម្រើសជាតិអេស្ប៉ាញប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ UEFA EURO 2024 ទល់និងប្រទេសហ្សកហ្ស៊ីកកន្លងទៅ។
យ៉ាងណាមិញ Gavi ត្រូវបានគេដឹងថាមានបញ្ហាដាច់សរសៃ ACL ផ្នែកខាងមុខនិងជារបួសធ្ងន់ធ្ងរដែលធ្វើឲ្យគេអវត្តមានមួយរដូវកាលពេញ។ ទោះបីជាយ៉ាងណាក៏ដោយយោងតាមសារពត៌មាន Mundo Deportivo បានចុះផ្សាយថា ក្លឹបអាណាព្យាបាលរបស់ Gavi កំពុងទាមទារសំណងយ៉ាងច្រើនពី FIFA ព្រោះការដែល Gavi មានបញ្ហារបួសគឺធ្វើអោយក្លឹប FC Barcelona ទទួលរងនូវការខាត់បង់ជាច្រើន។
គួរបន្ថែមផងដែលថាក្នុងច្បាប់របស់ FIFA ក្លឹបនិងទទួលបានសំណងជាច្រើនក្នុងករណីកីឡាកររបស់គេអវត្តមានលើសពី២៨ថ្ងៃឬស្មើរនិង៦៧២ម៉ោង ស្របពេលដែលសំណងប្រចាំថ្ងៃ Barcelona ត្រូវទទួលបាន២០ ៥៤៨អឺរ៉ូពី FIFA ខណៈបញ្ហារបួសរបស់ Gavi
ឃ្លាតឆ្ងាយពីទីលានរយៈ៦ទៅ៨ខែ ដែលនេះមានន័យថាក្លឹបយក្សអេស្ប៉ាញអាចនិងទទួលបានសំណងពី FIFA ចន្លោះពី ៣,០៨២,២០០ អឺរ៉ូ ទៅ ៤,៣១៥,០៨០អឺរ៉ូ៕