* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Koji ផ្ដាច់ជ្ញាថានឹងដឹកនាំកម្ពុជាអោយឆ្លងផុតវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី
ក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរ ទៅកាន់ឆាយនីសតៃប៉ិ ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup China 2025 ពូលB ចាប់ពីថ្ងៃទី២១-២៩ ខែកញ្ញាខាងមុខ ជាមួយក្រុមជម្រើសជាតិ ៤ក្រុមផ្សេងទៀត រួមមានក្រុម U20 អ៊ូសបេគីស្ថាន, បារ៉ែន, នេប៉ាល់ និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ។

មុននឹងចាកចេញទៅកាន់ ឆាយនីសតៃប៉ិ គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ លោក Koji Gyotoku បានបង្ហាញពីទំនុកចិត្តចំពោះកូនក្រុមរបស់លោកក្រោយពីមានពេលវេលាគ្រប់គ្រាន់ ក្នុងការតាមដានក៏ដូចជាសម្លឹងនៅការលេងរបស់កីឡាករ ជាពិសេសគឺលោកមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលផ្ដុំ ថែមទាំងបោះជំរុំហ្វឹកហាត់នៅប្រទេសថៃជិត ២សប្ដាហ៍រួមជាមួយនឹងការប្រកួតមិត្តភាព ៣ប្រកួតផងដែរ ។

ទោះបីជាមិនមានលក្ខណៈល្អប្រសើរខ្លាំងក៏ដោយ តែលោកបានចាត់ទុកជាពេលវាដ៏ល្អ នឹងការត្រៀមលក្ខណៈក៏ល្អសម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup China 2025 ។

គ្រូបង្គោលសញ្ជាតិជប៉ុនរូបនេះបានផ្ដាច់ជ្ញាថានឹងដឹកនាំកម្ពុជាអោយឆ្លងផុតវគ្គជម្រុះសម្រាប់ពានរង្វាន់យុវជនកម្រិតទ្វីបអាស៊ីមួយនេះ ទោះបីជាការប្រកួតនៅក្នុងពូល B អាចនឹងមានភាពតានតឹង ព្រោះក្រុមនៅក្នុងពូលសុទ្ធតែមានកម្រិតលើកម្ពុជាក៏ដោយ ។