Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Atletico Madrid ក្នុងការចុះហត្ថលេខាលើ Joao Felix ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិបតោខៀវ Chelsea  បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid  កីឡាករ Joao Felix  ក្នុងលក្ខខណ្ឌខ្ចីជើង នេះបើយោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ ​​The Athletic ។



ក្រុមតោខៀវ Chelsea ត្រូវបានគេរំពឹងថានឹងបង់ថ្លៃខ្ចីជើងប្រហែល 9.7 លានផោនសម្រាប់ Felix ហើយរូបគេនឹងចូលរួមជាមួយ Chelsea រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ សម្រាប់ក្លិប Manchester United និង Arsenal ក៏ចាប់អារម្មណ៍លើ Felix ផងដែរ។   Joao  Felix ស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 ដង  ក្នុងការបង្ហាញខ្លួនចំនួន 20 ប្រកួតនៅរដូវកាលនេះ។



ទោះ​ជា​យ៉ាង​ណាក៏ដោយ Chelsea ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​ល្អ​ក្នុងក្របខណ្ឌ​ English premier league  ដោយស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ ១០ ក្នុង​តារាង Premier League  ហើយទើបតែធ្លាក់ចេញពីពានរង្វាន់ FA Cup  បន្ទាប់ពីចាញ់ក្រុម Manchester City  ក្នុងលទ្ធផល 4-0 កាលពីថ្ងៃអាទិត្យ ។