អតីតខ្សែបម្រើរបស់ក្លឹបបាល់ទាត់ Newcastle ម្នាក់លើកឡើងបែបនេះទាក់ទងទៅនិង…

កីឡាករ Isaac Scott Hayden ដែលគេស្គាល់ថាអតីតកីឡាករដែលធ្លាប់ប្រកបអាជីពក្នុងប្រទេសអង់គ្លេសជាច្រើនហើយក៏ជាកីឡាករសញ្ជាតិអង់គ្លេសផ្ទាល់ផងដែរ។
 
យ៉ាងណាមិញកីឡាករដែលផ្លាស់ពីក្លឹបបាល់ទាត់ Norwich City ទៅចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Standard Liege រូបនេះបានចូលខ្លួនបញ្ចេញមតិទាក់ទងទៅនិងនរណាជា Goat ក្នុងពិភពបាល់ទាត់ពិតប្រាកដរវាងកីឡាករ Cristiano Ronaldo និង Lionel Messi។

ទោះបីជាយ៉ាងក៏ដោយ Isaac Hayden បានលើកឡើយដោយពឹងផ្អែកលើហេតុផលបែបនេះថា “ Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi ត្រង់គាត់បានមកលេងឲ្យក្លឹបនៅអង់គ្លេស អេស្ប៉ាញ អ៊ីតាលី ហើយឈ្នះគ្រប់យ៉ាង ក៏ទាំងពាន Champions League ចំនួន ៥ផងដែរ។ ដោយឡែក Messi វិញគាត់ចាយពេលជិតមួយអាជីពនៅ Barcelona ជាការពិតគាត់ក៏ទៅ PSG តែលីគបារាំង មិនស្ថិតក្នុងលំដាប់លីគកំពូលទាំង ៥ ក្នុងលោកពេលនេះទេ ដូច្នេះវាជារឿងពីរផ្សេងគ្នា"។

គួរបន្ថែមផងដែលការលើកឡើងរបស់អតីតកីឡាករកាំភ្លើងធំ Arsenal រូបនេះមានន័យដូចទៅនិងការលើកឡើងរបស់អ្នកសារពត៌មានល្បីៗមួយចំនួនដែលតែងតែលើកឡើងកន្លងមកជារើយៗផងដែរ៕