* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ronaldo នៅតែបំបែកកំណត់ត្រារបស់តារាឆ្នើម២រូបនេះទោះលែងបានលេង UCL ប៉ះគ្នាក៏ដោយ…
ជាការពិតកីឡាករ Cristiano Ronaldo និង Lionel Messi នៅតែធ្វើអោយអ្នកគាំទ្រពិបាកបែងចែកថាម្នាក់ណាល្អជាង ព្រោះលើសមរភូមិប៉ៃតងអ្នកទាំងពីរមានកំណត់ត្រាដ៏អស្ចារ្យដូចៗគ្នា អ្វីដែលមិនដូចគ្នានោះគឺ Ronaldo ផ្លាស់ទៅប្រកបអាជីពនៅលីគបាល់ទាត់របស់អារ៉ាប៊ីសាអូឌីតស្របពេលដែល Lionel Messi ទៅប្រកបអាជីពនៅលីគបាល់ទាត់របស់អាមេរិក។
យ៉ាងណាមិញក្រៅពីនោះតារាឆ្នើមជើងចាស់សញ្ជាតិព័រទុយហ្គាល Cristiano Ronaldo បានក្លាយជាបុរស Top1 ក្នុងចំណោម Top3 ដែលមានអ្នកចុចស្វែងរកនៅលើ Google ច្រើនជាង ខណៈដែលក្នុង Top3 នោះមានដូចជា Cristiano Ronaldo, Lionel Messi, និង Neymar Jr។
ទោះបីជាយ៉ាងណាក៏ដោយគិតត្រឹមបច្ចុប្បន្ននេះ Lionel Messi ស្តិតនៅលេខរៀងទី៣ ក្នុងនាមជាកំពូលកីឡាករដែលមានការស្វែកលើ google ច្រើនជាងគេ ពោលមានចំនួន 100.4 លានដង រីឯ Neymar Jr ស្ថិតនៅចំណាប់ថ្នាក់លេខរៀងទី២ មានចំនួន140.9 លានដង ខណៈលេខ១ Cristiano Ronaldo មានចំនួនអ្នកចុចស្វែងរកលើ Google រហូតដល់ទៅ 199.4 លានដងឯណោះគិតត្រឹមពេលបច្ចុប្បន្ន។
គួរបន្ថែមផងដែលថាក្រៅពីកំពូលកីឡាករបាល់ទាត់ទាំងបីរូបខាងលើនេះ អត្តពលិកដែលទទួលបានការចុចស្វែងរកច្រើនជាងគេលំដាប់ទី៤លើ Google គឺកីឡាករ កីឡាករបាល់បោះ Lebron James ទទួលបាន 72.1 លានដង៕