* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បើហ៊ានចាយយកទៅចុះ !! Man United ត្រៀមវៃចេញ Marcus Rashford នៅរដូវក្ដៅខាងមុខនេះ
Manchester United នឹងពិចារណាលើការដេញថ្លៃ 70ផោន សម្រាប់ Marcus Rashford មុនពេលការលក់ដែលអាចកើតមាននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមរបាយការណ៍។

វាត្រូវបានគេជឿថាបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Sir Jim Ratcliffe នឹងមានការរុះរើទ្រង់ទ្រាយធំ ហើយ Rashford ក៏ស្ថិតនៅក្នុងគម្រោងនេះដែរបន្ទាប់ពីធ្វើមិនសូវបានល្អសោះក្នុងរដូវកាលនេះ និងទទួលបានការរិះគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ។ ស្របពេលដែលម្ចាស់ជើងឯកបារាំង Paris Saint-Germain កំពុងបង្ហាញចំណាំប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិអង់គ្លេសមកចូលរួមជាមួយ ។

ESPN បានរាយការណ៍ថា Man United នឹងសម្រេចចិត្តលក់ Rashford ប្រសិនមានការផ្ដល់ជូនមួយសមរម្យ ។