* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លិប Manchester United ត្រៀម១៣០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Eduardo Camavinga ពីReal Madrid
ក្លិបបិសាចក្រហម Manchester United បានរៀបចំថវិកាចំនួន 130 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Eduardo Camavinga របស់ក្រុម Real Madrid នេះបើយោងតាមការសែត Fichajes របស់អេស្ប៉ាញ ។ កីឡាករវ័យ ២០ឆ្នាំរូបនេះ កំពុងតែបង្ហាញពីភាពលេចធ្លោនៅតំបន់បម្រើរបស់ Real Madrid ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្លិបនៅក្របខណ្ឌ Premier League ។
សម្រាប់ Camavinga បានចូលរួមជាមួយក្លិប Real Madrid ក្នុងឆ្នាំ២០២១ ជាមួយនិងកុងត្រារហូតដល់ឆ្នាំ២០២៧ បន្ទាប់ពីបានផ្ទេរពីក្លិបបារាំង Rennes កាលពីឆ្នាំ២០២១ ក្នុងតម្លៃ ៤០ លានអឺរ៉ូ ។ Eduardo Camavinga បង្ហាញខ្លួនសរុបបាន ៧៩ ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់ផងដែរ។