* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ten Hag ជឿជាក់ថា Manchester United នឹងត្រលប់មកកាន់តែខ្លាំងឡើងវិញ
អ្នកចាត់ការក្រុម Manchester United លោក Eric ten Hag មានទំនុកចិត្តថាក្រុមនឹងត្រលប់មកបង្ហាញទម្រង់លេងដ៏រឹងមាំម្តងទៀត នៅពេលកីឡាកររបួសទាំងអស់ត្រឡប់ទៅទីលានវិញ។
ទម្រង់លេងរបស់បិសាចក្រហមបានធ្លាក់ចុះ ដោយចាញ់ 2 ប្រកួតចុងក្រោយរបស់ពួកគេក្នុងលីក។ ជាលទ្ធផល ពេលនេះពួកគេមាន 11 ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌ UEFA Champions League ក្រុម Aston Villa នៅសល់តែ 11 ប្រកួតទៀតប៉ុណ្ណោះ។
បញ្ហាចម្បងមួយរបស់ក្រុមក្នុងរដូវកាលនេះគឺបញ្ហារបួសជាមួយកីឡាករដូចជា Luke Shaw, Mason Mount, Lisandro Martinez, Tyrell Malacia ដែលរបួសយូរមកហើយ។ រួមទាំងកីឡាករផ្សេងទៀតដែលរងរបួសជាបណ្តើរៗ។