* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើក្រុមកង់ហ្គូរូអូស្ត្រាលីអាចធ្វើការសងសឹកទៅលើក្រុមមាន់គកបារាំងបានដែរឬទេ?
ក្រុមជម្រើសជាតិមាន់គកបារាំង នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិកង់ហ្គូរូអូស្ត្រាលី ក្នុងការប្រកួតពូល D នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Al Janoub Stadium នាវេលាម៉ោង 2:00 រំលងអធ្រាត្រ ម៉ោងនៅកម្ពុជាយើង។
បើនិយាយអំពីការជួបគ្នាវិញ ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ ជួបគ្នាបានពីរលើក គឺជួបគ្នាកាលពីឆ្នាំ2013 ក្នុងការប្រកួតលក្ខណៈមិត្តភាព ដែលពេលនោះលទ្ធផលបញ្ចប់បារាំងឈ្នះ 6-0 បន្ទាប់មកនៅការប្រកួត World Cup Russia 2018 ក្រុមទាំងពីនេះត្រូវជួបគ្នាសារថ្មីជាម្តងទៀត ដោយកាលនោះបារាំងនៅតែយកឈ្នះអូស្ត្រាលីក្នុងលទ្ធផល 2ទល់1។
បើនិយាយអំពីវត្តមានរបស់ក្រុមមាន់គកបារាំង នៅក្នុងពានរង្វាន់ FIFA World Cup នេះវិញបងប្អូនប្រហែលជាបានដឹងច្បាស់ហើយ ប៉ុន្តែបើនិយាយអំពីខាងក្រុមកង់ហ្គូរូអូស្ត្រាលីវិញ បងប្អូនប្រហែលជាមិនសូវជាដឹងច្បាស់ប៉ុន្មាននោះទេ។
ចំពោះវត្តមានរបស់ក្រុមជម្រើសជាតិអូស្ត្រាលី នៅជុំផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ FIFA World Cup បើសរុបទាំងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះទៀត នេះគឺជាការបង្ហាញវត្តមានលើកទី6 (1974, 2006, 2010, 2014, 2018, 2022) ។
ខណៈដែលពួកគេធ្វើបានល្អបំផុតនៅក្នុងពានរង្វាន់មួយនេះ គឺការដែលអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយកាលពី World Cup ឆ្នាំ 2006 នៅទឹកដីអាល្លឺម៉ង់។
បច្ចុប្បន្ននេះក្រុមមាន់គកបារាំង ដឹកនាំដោយលោកគ្រូ Didier Deschamps សញ្ជាតិបារាំងផ្ទាល់តែម្ដង ហើយខាងក្រោយនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោក Deschamps បានធ្វើការកោះហៅមកលេងក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ៖
ខណៈដែលខាងក្រុមកង់ហ្គូរូអូស្ត្រាលីវិញ បច្ចុប្បន្ននេះពួកគេដឹកនាំដោយលោកគ្រូ Graham Arnold សញ្ជាតិអូស្ត្រាលី ហើយខាងក្រោយនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោក Graham Arnold បានធ្វើការកោះហៅមកលេងក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ
.
កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិអូស្ត្រាលីនៅ World Cup 2022 នេះរួមមាន៖
ទី1 ខ្សែប្រយុទ្ធកីឡាករ Jamie MacLaren ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងស្រុកជាមួយក្លឹប Melbourne City។
ទី2 ខ្សែបម្រើកីឡាករ Jackson Irvine ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Bundesliga 2 របស់អាល្លឺម៉ង់ ជាមួយក្លឹប FC St. Pauli។
ទី3 ខ្សែបម្រើកីឡាករ Aaron Mooy ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅ Premiership របស់ស្កុតឡេន ជាមួយក្លឹប Celtic ។