លោកគ្រូអេ ភូថង សរសើរបែបនេះចំពោះគណៈរៀបចំការប្រកួត China Kick Boxing…

បងប្អូនប្រិយមិត្តអ្នកស្នេហាវិស័យកីឡាករប្រដាល់គុនខ្មែរប្រាកដជាបានដឹងហើយថាកីឡាករម៉ឺន មេឃា ដែលជាទាយាទរបស់អធិរាជកែងឆេះជង្គង់ហោះអេ ភូថង បានចូលរួមក្នុងការប្រកួតក្នុងកម្មវិធី China Kick Boxing Premier League ដោយមេឃា ត្រូវប៉ះជាមួយជើងខ្លាំងចិន ហ្វាង គីជីង។ 

យ៉ាងណាមិញក្នុងនាមជាកីឡាករតំណាងគុនខ្មែរវាយគូឯកជាមួយកីឡាករចិន ហ្វាង គីជីង មេឃាមិនធ្វើអោយអ្នកគាំទ្រខកបំណងឡើយ ដោយលទ្ធផលជារួមរូបគេបានយកឈ្នះគូប្រកួតដោយពិន្ទុ។

ទោះបីជាយ៉ាងណាក៏ដោយក្នុងការកាលៈទេសៈដ៏តានតឹងនៅលើសង្វៀននាប្រទេសចិន មេឃាបានវាយគូរប្រកួតអោយរាប់រហូតដល់ទៅពីរដង តែរូបគេហាក់ពុំសង្ឃឹមថាអាចទទួលបានជ័យជំនះឡើយព្រោះវាយខុសលក្ខខណ្ឌដែលតម្រូវអោយលោកអាជ្ញាកណ្ដាលដកពិន្ទុរបស់ មេឃា តែលទ្ធផលទាយាទគុនខ្មែរ ម៉ឺន មេឃា ទទួលបានជ័យជន្នះយ៉ាងពិតប្រាកដ។
 
ត្រឡប់មកក្រោយបន្តិច នៅពេលដែលចប់ការប្រកួតលោកគ្រូអេ ភូថង ដែលជាអ្នកអោយទឹកកូនប្រុសរបស់ខ្លួនផ្ទាល់ដៃបាននិយាយថា គណៈរៀបចំការប្រកួត China Kick Boxing Premier League ពិតជាដាក់ពិន្ទុដោយភាពសុក្រិតនិងយុត្តិធម៌ ព្រោះលោកបារម្ភថាការពិន័យដកពិន្ទុអាចធ្វើអោយមេឃា ខនខាន់មិនអាចទទួលបានជ័យជន្នះ តែលទ្ធផលចុងក្រោយគឺមិនធ្វើអោយគ្រប់គ្នាខកចិត្តនោះទេ ពោលមេឃាទទួលបានលទ្ធផលសមនឹងសម្ថតភាពដោយយកឈ្នះកីឡាករហ្វាង គីជីងដោយពិន្ទុ៕