* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ព្រះខ័នរាជស្វាយរៀង អាចជាក្លិបដំបូងគេនៅប្រទេសកម្ពុជា ដែលអាចនឹងប្រើប្រាស់ប្រព័ន្ធ VAR ក្នុងពានរង្វាន់មួយនេះ
ព្រះខ័នរាជស្វាយរៀង នឹងតំណាំងកម្ពុជាចូលរួមក្នុងពានរង្វាន់ AFC Challenge League និង Asean Club Championship រដូលកាល ២០២៤ -២៥។ សម្រាប់ពានរង្វាន់ក្លិបបាល់ទាត់តំបន់អាស៊ាន Asean Club Championship អាចនឹងដាក់អោយប្រើប្រាស់ប្រព័ន្ធ VAR ។

ជាការពិតណាស់ ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា(Cambodian Premier League ) ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានកៅអី ជម្រុះវគ្គ Play-off សម្រាប់ពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ី (AFC Challenge League) និង ក្លិបបាល់ទាត់តំបន់អាស៊ាន (Asean Club Championship) រដូវកាល ២០២៤ -២៥។ ខណ:ពានរង្វាន់ ASEAN Club Championship នឹងចាប់ឆ្នោតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ។

គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង ជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជារយៈពេល ១៦ឆ្នាំចុងក្រោយដែលឈ្នះពានរង្វាន់ធំ ២ក្នុងមួយរដូវកាលនេះ ដោយទី១ គឺពានរង្វាន់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) និងទី២ ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤។