ទោះខ្លួនកំពុងប្រឈមជាមួយការបណ្ដេញចេញពីតំណែងក៏ដោយលោកនៅតែនិយាយល្អចំពោះ...

ក្រោយដឹកនាំក្រុមទទួលរងបរាជ័យក្រោយថ្វីជើងក្រុមបាល់ទាត់ហង្សក្រហម Westham United ដោយលទ្ធផល២ទល់និង០ លោក Erik Ten Hag ដែលជាគ្រូបង្គោលរបស់ក្លឹបបិសាចក្រហម Manchester United កំពុងប្រឈមជាមួយការបណ្ដេញចេញពីដំណែង តែហាក់មិនខ្វល់អំពីបញ្ហានេះឡើយហើយលោកនៅតែបន្តលើកឡើងអំពីចំណុចល្អរបស់កូនក្រុម។

យ៉ាងណាមិញបន្ទាប់ពីជំនួបតទល់ជាមួយក្លឹបញញួរយក្ស Westham United បានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ សារពត៌មានបរទេសមួយបានចុះផ្សាយអំពីសម្រងសំដីដើមរបស់លោក Ten Hag បែបនេះថា “ ខ្ញុំដឹងថា Rashford អាចស៊ុតបញ្ចូលទីបាន, Hojlund ក៏អាចស៊ុតបញ្ចូលទីបាន, Antony ក៏អាចស៊ុតបញ្ចូលទីបាន, Garnacho ក៏អាចស៊ុតបញ្ចូលទីបាន, Bruo ក៏អាចស៊ុតបញ្ចូលទីបាន, Scott McTominay ក៏អាចស៊ុតបញ្ចូលទីបាន។ ពួកយើងមានកីឡាករដែលមានសមត្ថភាពស៊ុតបញ្ចូលទីបាន ក៏ដូចពីការ Set Play ប៉ុន្តែពួកគេត្រូវជឿជាក់លើខ្លួនឯងថាពួកគេអាចធ្វើបាន ”។

គួរបន្ថែមផងដែលថានេះជាលើកទី១ ហើយចាប់តាំងពីឆ្នាំ១៩៩២មក ដែលក្លឹប Man United មិនអាចស៊ុតបញ្ចូលទីទៅលើគូរប្រកួតចំនួន ៤ប្រកួតជាប់គ្នានៅគ្រប់ព្រឹត្តិការណ៍ទាំងអស់៕