* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កាលវិភាគប្រកួតញឹកខ្លាំងពេក ភ្នំពេញក្រោន ចាប់ផ្ដើមជួបបញ្ហាបណ្ដើរៗហើយ.....
កាលវិភាគប្រកួតមានភាពមមាញឹកខ្លាំងពេក អាចនិយាយបានថាពេលនេះ 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 𝗖𝗿𝗼𝘄𝗻 ចាប់ផ្ដើមជួបបញ្ហាបណ្ដើរៗហើយ ស្របពេលបញ្ហាដែលឈឺក្បាលខ្លាំងបំផុតសម្រាប់ពួកគេនាពេលនេះ គឺបញ្ហាកីឡាករសំខាន់ៗឈឺច្រើននឹងតែម្ដង ។

ក្រោយតែពីបានយកជ័យជំនៈ ពីក្រុមរបស់ប្រទេសអូស្ត្រាលី 𝗠𝗮𝗰𝗮𝗿𝘁𝗵𝘂𝗿 𝗙𝗖 ក្នុងលទ្ធផល 3-0 នៅពហុកីឡដ្ឋានជាតិ 𝗢𝗹𝘆𝗺𝗽𝗶𝗰 ក្នុងពានរង្វាន់ 𝗔𝗙𝗖 𝗖𝘂𝗽 ជុំទី𝟭 ប្រកួតទី𝟯 កាលពីថ្ងៃទី 𝟮𝟲 តុលា រួចមក សង្កេតឃើញថាក្រុម ភ្នំពេញក្រោន ហាក់ពិបាកក្នុងការយកបានជ័យជំនៈ ពីសំណាក់ក្រុមគូប្រកួតរបស់ពួកគេខ្លាំងណាស់ ពោលគឺ 𝟯 ប្រកួតចុងក្រោយនេះ ពួកគេរកបានត្រឹមតែ 𝟭 ពិន្ទុប៉ុណោះ មិនថានៅក្នុងលីគ (𝗖𝗣𝗟) ឬ ក្នុងពានរង្វាន់ 𝗔𝗙𝗖 𝗖𝘂𝗽 នោះទេ ។
ចាញ់ក្រុម 𝗞𝗶𝗿𝗶𝘃𝗼𝗻𝗴 𝗦𝗼𝗸 𝗦𝗲𝗻 𝗖𝗵𝗲𝘆 1-0(𝗖𝗣𝗟)
ស្មើក្រុម 𝗕𝗼𝗲𝘂𝗻𝗴 𝗞𝗲𝘁 𝗙𝗖 5-5(𝗖𝗣𝗟)
ចាញ់ក្រុម 𝗠𝗮𝗰𝗮𝗿𝘁𝗵𝘂𝗿 𝗙𝗖 5-0(𝗔𝗙𝗖 𝗖𝘂𝗽)

ខណៈដែលប្រកួតបន្ទាប់ 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 𝗖𝗿𝗼𝘄𝗻 នឹងត្រូវជួបក្រុមកំពូលតារាង 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮𝗻 𝗣𝗿𝗲𝗺𝗶𝗲𝗿 𝗟𝗲𝗮𝗴𝘂𝗲 គឺក្រុម 𝗣𝗿𝗲𝗮𝗵 𝗞𝗵𝗮𝗻 𝗥𝗲𝗮𝗰𝗵 𝗦𝘃𝗮𝘆 𝗥𝗶𝗲𝗻𝗴 ទៀត ។