ទើបលេងនៅ Al-Hilal បានប៉ុន្មានប្រកួត Neymar ចង់ទៅលេងនៅក្លិបស្រុកកំណើតវិញ…

យោងតាមអ្នកកាសែតប្រេស៊ីល Ademir Quintino ថា Neymar បានរៀបចំគម្រោងចាកចេញពី Al-Hilal រួចហើយ ដោយកីឡាករប្រេស៊ីលរូបនេះនឹងត្រលប់ទៅលេងនៅក្លឹប Santos នៅឆ្នាំ 2025 ពោលគឺមុនព្រឹត្តិការណ៍ World Cup ឆ្នាំ 2026។


លោក Quintino បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា “ក្នុងអំឡុងពេលសន្ទនាជាមួយមិត្តភក្តិរបស់ Neymar ខ្ញុំបានទទួលព័ត៌មានថាពួកគេមិនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអារ៉ាប៊ីសាអូឌីតទេ ប៉ុន្តែជាកិច្ចសន្យារយៈពេល 2 ឆ្នាំ ដូច្នេះ Neymar អាចត្រលប់ទៅ Santos មួយឆ្នាំមុន World Cup 2026”។


Neymar ដែលឥឡូវនេះជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ របស់ប្រទេសប្រេស៊ីលបានបង្ហាញខ្លួនត្រឹមតែបីដងប៉ុណ្ណោះសម្រាប់ Al-Hilal គិតមកទល់ពេលនេះ៕