* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បងប្អូនដឹងទេថ្ងៃទី២៣ខែវិច្ឆិកាគឺជាថ្ងៃដែលកីឡាករជម្រើសជាតិអាហ្សង់ទីនចង់ចាំបំផុត?
ជាការពិតថ្វីត្បិតក្រុមជម្រើសជាតិអាហ្សង់គឺជាក្រុមខ្លាំងក៏ពិតមែន ប៉ុន្តែកាលពីថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ២០២២កន្លងទៅ ទាំងអ្នកគាំទ្រព្រមទាំងកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនពិតជាហួសចិត្តមែន ព្រោះវាគឺជាអនុស្សាវរីយ៍ដ៏ក្ដៅគគុកមួយក្នុងពិភពបាល់ទាត់។
យ៉ាងណាមិញថ្ងៃទី២៣ខែវិច្ឆិកាគឺជាថ្ងៃដែលក្រុមជម្រើសជាតិអាហ្សង់ទីនរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្នុងការប្រកួតបើកឆាកព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ខណៈដែលរឿងនេះបានធ្វើអោយអ្នកគាំទ្រជុំវិញពិភពលោកស្រឡាំងកាំងគ្រប់ៗគ្នា។
ទោះបីជាយ៉ាងណាក៏ដោយក្រុមជម្រើសជាតិបានក្លាយម្ចាស់ជើងឯកព្រឹត្តិការណ៍ពិភពលោក FIFA World Cup 2022 ផងដែរ បើទោះបីជាបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតក៏ដោយ។
គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិអាហ្សង់ទីនចាប់តាំងពីរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្រុមរហ័សនាមពពកសអាហ្សង់ទីនបានរក្សាពាក្យមិនដែលចាញ់រហូតដល់ឈ្នះពានរង្វាន់ពិភពលោកមួយនេះថែមទៀតផង៕