𝗔𝗿𝗻𝗼𝗹𝗱 លើកឡើងបែបនេះក្រោយធ្វើស្ទាយអបអរគ្រាប់បាល់នៅចំពោះអ្នកគាំទ្រ Man City…

ការប្រកួតក្នុងក្របខណ្ឌ English Premier League ជំនួបរវាងក្រុមបាល់ទាត់មេឃខៀវ Manchester City ជួបតទល់ជាមួយនិងក្លឹបបាល់ទាត់ហង្សក្រហម Liverpool កាលពីយប់ថ្ងៃទី២៦កន្លងទៅបានត្រឹមលទ្ធផល១ទល់និង១ ធ្វើគាំទ្រមេឃខៀវសម្ដែងការហួសចិត្តខ្លាំងបន្ទាប់ពីក្រុមម្ចាស់ផ្ទះបើកការនាំមុខអស់រយៈពេលជាយូ តែចុងក្រោយអោយ 𝗔𝗹𝗲𝘅𝗮𝗻𝗱𝗲𝗿𝗔𝗿𝗻𝗼𝗹𝗱 ស៊ុតបញ្ចូលទីតាមស្មើទៅវិញ។

យ៉ាងណាមិញត្រឹមការស៊ុតបញ្ចូលទីមិនជាបញ្ហានោះព្រោះបាល់ទាត់តែងមានទៅមានមក ក៏ប៉ុន្តក្នុងការរកគ្រាប់បាល់បានរបស់ខ្សែការពារឆ្នើមសញ្ជាតិអង់គ្លេសរូបនេះបានធ្វើគាំទ្រ Man City មិនសប្បាយចិត្តឡើយដោយសារតែរាល់ការរកគ្រាប់បាល់របស់ Arnold គេតែងតែចំអកឌឺដង់ដល់អ្នកគាំទ្ររបស់គូរប្រកួត ដែលនេះហើយជាហេតុអោយអ្នកគាំទ្រ Man City មិនសប្បាយចិត្ត។

ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងបទសម្ភាស៍មួយក្រោយចប់ការប្រកួត 𝗧𝗿𝗲𝗻𝘁 𝗔𝗹𝗲𝘅𝗮𝗻𝗱𝗲𝗿 𝗔𝗿𝗻𝗼𝗹𝗱 បាននិយាយថា “ វាតែងតែជាអារម្មណ៍រីករាយ ការដែលអបអរនៅមុខអ្នកគាំទ្រគូប្រជែង ដោយអ្នកនឹងបានឃើញទឹកមុខចម្លែកៗ អស់សំណើចជាច្រើន ” ។

គួរបន្ថែមផងដែលថាគ្រាប់បាល់តាមស្មើររបស់ Trent Alexander Arnold បានធ្វើអោយអ្នកគាំទ្រ Arsenal សប្បាយចិត្តជាខ្លាំង ព្រោះនោះគឺជាគ្រាប់ដែលទាញ Manchester City មិនអោយរំកិលខ្លួនឡើងទៅឈរកំពូលតារាង English Premier League បាន៕