* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបបាល់ទះវិសាខាដាក់គោលដៅចង់ឈ្នះពានរង្វាន់មួយនេះទើបសម្រេចនាំយកកីឡាករ...
ការពិតណាស់វិស័យកីឡាករបាល់ទះក្នុងប្រទេសកម្ពុជាកំពុងតែរីកចម្រើនជាខ្លាំង ហើយក្លឹបក៏ដូចជាសមាគមន៍កីឡាបាល់ទះនីមួយៗនាំយកកីឡាករល្អៗមកពីបណ្ដាលប្រទេសផ្សេងៗមកជួយក្រុម។
យ៉ាងណាមិញថ្មីនេះសមាគមន៍កីឡាបាល់ទះវិសាខាបានធ្វើរឿងដ៏គួរអោយភ្ញាក់ផ្អើរមួយ ដោយវិសាខាបាននាំយកកីឡាករឆ្នើមៗសញ្ជាតិបារាំងចំនួន៣រូបមករួមក្រុមដើម្បីសម្រាប់ការប្រកួត Win+ Streak Volleyball Invitational នាទឹកដីតៃវ៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាមការលើកឡើងរបស់លោកអាំង សិរីពិសិដ្ឋ បានថា ហេតុដែលវិសាខានាំយកកីឡាករសញ្ជាតិទាំង៣រូបខាងលើមករួមក្រុមគឺដោយសារតែក្លឹបដាក់ផែនការយកពាននៅកោះតៃវ៉ាន់ ហើយគោលដៅនេះដើម្បីអោយមានប្រសិទ្ធភាពទាមទារអោយក្លឹបសម្រេចនាំយកកីឡាករលំដាប់កំពូលៗមកចូលរួមក្រុម ព្រោះខណៈរៀបចំអនុញ្ញាតិអោយនាំយកកីឡាកដោយសេរី និងមិនកំណត់កម្រិតតំបន់អាស៊ី ឬពិភពលោកទេ ឲ្យតែមានលទ្ធភាពនាំចូល។
គួរលម្អិតផងដែលថាកីឡាករទាំង៣រូបខាងលើរួមមាន៖
ទី១ កីឡាករ Pierre Toledo កើតឆ្នាំ២០០០ មកពីក្លិប Chaumont VB52 នៃលីគបាល់ទះកំពូលបារាំង និងជាអតីតយុវជនជម្រើសជាតិបារាំងផងដែរ។
ទី២ កីឡាករកូនកាត់អង់គ្លេស-បារាំង Thomas Gill គឺជាកីឡាករដែលមកពីក្លឹបបាល់ទះ Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង ហើយរូបគេមាន២៤ឆ្នាំនឹងកម្ពស់១.៩៨ម៉ែត្រ។
ទី៣ កីឡាករសញ្ជាតិបារាំង Francois Rebeyrol មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball នៃលីគបាល់ទះកំពូលបារាំង ហើយរូបគេមានវ័យ២៥ឆ្នាំនឹងជាកីឡាករជម្រើសជាតិបារាំងផងដែរ។
គួរបន្ថែមផងដែលថាកីឡាករទាំងរូបខាងលើគឺមកចូលរួមក្រុមសមាគមន៍កីឡាករបាល់ទះវិសាខារយៈពេលខ្លីប៉ុនណ្ណោះ ពោលគឺវិសាខានាំយកមកសម្រាប់ការប្រកួតការប្រកួតធំមួយដែលរៀបចំឡើងដោយក្លឹបបាល់ទះ Win Streak របស់តៃវ៉ាន់ ហើយក៏នាំយកមកដើម្បីសម្រេចគោលដៅរួមជូនអ្នកគាំទ្របាល់ទះកម្ពុជាគ្រប់គ្នាផងដែរ៕