Mendy ត្រៀម​ប្តឹង​ Manchester City ពី​បទ​មិន​បើកប្រាក់​ឈ្នួល​ជាង១០លានផោន កំឡុងពេល​រូបគេត្រូវបានឃាត់ខ្លួន...​

ខ្សែការពារ Benjamin Mendy របស់ Lorient នឹងប្តឹងអតីតក្លឹប Manchester City របស់គាត់ពីបទមិនបើកប្រាក់ឈ្នួលឱ្យគាត់ អំឡុងពេលមានរឿងអាស្រូវបៀតបៀនផ្លូវភេទ។

កីឡាករវ័យ 29 ឆ្នាំរូបនេះធ្លាប់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទក្នុងឆ្នាំ 2021 មុនពេលត្រូវបានរួចផុតពីការចោទប្រកាន់នៅក្នុងខែកក្កដា ដោយមេធាវីរបស់ Mendy បានបង្ហើបថាគាត់គ្រោងនឹងប្តឹង Man City ចំពោះការមិនបើកប្រាក់ឈ្នួលរបស់កីឡាករទាំងអស់ក្នុងអំឡុងពេលលោកត្រូវឃាត់ខ្លួណ ដែល​លោក​បញ្ជាក់​ថា ក្លិប​គ្មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​ទេ។