* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ហេតុអ្វីបានជាអង្គរថាយហ្គឺរសម្រេចនាំចូលកូតាកីឡាករអាស៊ានរូបនេះមករួមក្រុម?
ដូចយើងបានដឹងស្រាប់ការពីពេលកន្លងទៅ ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានប្រកាសការនាំចូលកូតាកីឡាករអាស៊ានសញ្ជាតិសិង្ហបុរីកីឡាករ Delwinder Singh ដែលបច្ចុប្បន្នរូបគេមានវ័យរហូតដល់ទៅ៣០ឆ្នាំទៅហើយ ខណៈដែលក្លិបដទៃក្នុងលីគកំពូលកម្ពុជាសម្រុកនាំយកកូតាកីឡាករអាស៊ានវ័យក្មេងៗមករួមក្រុម។យ៉ាងណាមិញចំណូលថ្មីដែលជាខ្សែការពារកណ្ដាលសញ្ជាតិសិង្ហបុរី ត្រូវបានគេរំពឹងថានិងក្លាយជាដៃគូរដ៏អស្ចារ្យជាមួយកីឡាករសញ្ជាតិអង់គ្លេស Ben Nugent សម្រាប់តំបន់ការពារកណ្ដាលរបស់ក្លិប
ក៏ប៉ុន្តែអ្នកគាំទ្រមួយចំនួនហាក់ពុំសូវសប្បាយចិត្តប៉ុន្មានទេ ក្នុងការនាំយកកីឡាករខ្សែការពារសញ្ជាតិសង្ហបុរីរូបនេះមករួមក្រុម ព្រោះកត្តាវ័យគឺជារឿងមួយដ៏សំខាន់ក្នុងនាមជាកីឡាករកូតាអាស៊ាន។គួរបន្ថែមផងដែលថាក្នុងរដូវកាលឆ្នាំ២០២៣-២០២៤នេះក្លិបបាល់ទាត់អង្គរថាយហ្គឺបាននាំចូលកូតាកីឡាករអាស៊ានរហូតដល់ទៅពីររូបឯណោះ ខណៈចំណូលថ្មីទាំងពីររូបនោះមានដូចជា កីឡាករខ្សែការពារសញ្ជាតិហ្វីលីពីន Pocholo Bugas និងកីឡាករ Delwinder Singh ខ្សែការពារសញ្ជាតិសិង្ហបុរីដែលគេរំពឹងថានឹងក្លាយជារនាំងដ៏រាំងមាំសម្រាប់ក្រុមក្នុងរដូវកាលឆ្នាំ២០២៣-២០២៤នេះ៕