លោកគ្រូពេជ្រ សុផាន់ និយាយថាមានតែកីឡាករពីររូបនេះប៉ុនណ្ណោះដែលជាដៃគូររបស់…

ក្នុងវិស័យកីឡាប្រដាល់ពិតណាស់មិនមែនអោយតែអ្នកគាំទ្រចង់អោយប៉ះគ្នាសុទ្ធតែបានដូចចិត្តនោះទេ ព្រោះប្រភេទគីឡូគឺជារឿងដ៏សំខាន់សម្រាប់កីឡាករម្នាក់ៗ។

យ៉ាងណាមិញកីឡាករក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ពេជ្រ សម្បត្តិ អាចនិយាយបានជាកីឡាករដ៏ល្អមួយក្នុងពេលបច្ចុប្បន្ន ខណៈផ្សេងទៀតដូចឃីម បូរ៉ា ឬឈុត សេរីវ៉ាន់ថង ជាដើមក៏ជាកីឡាករគុនលេចធ្លោផងដែរក្នុងពេលបច្ចុប្បន្ននេះ។

យ៉ាងណាក្ដីទាក់ទងទៅនឹងអ្នកលេងគុនខ្មែរ៣រូបខាងលើ លោកគ្រូកម្លាំងបាយពេជ្រ សុផាន់ ចាត់ទុកនាក់ទាំងបីជាប្រភេទដែលមានសម្ថតភាពមិនធម្មតាដូចគ្នា ទោះពេជ្រ សម្បត្តិ ជាកូនសិស្សលោកផ្ទាល់ក៏ដោយ លោកគ្រូពេជ្រ សុផាន់ចាត់ទុកកីឡាករឃីម បូរ៉ា នឹងឈុត សេរីវ៉ាន់ថង គឺជាដៃគូរនៅលើដ៏តាន់តឹងបំផុតសម្រាប់ពេជ្រ សម្បត្តិ។

គួរបន្ថែមផងដែលថាតាមការអោយដឹងពីលោកគ្រូពេជ្រ សុផាន់បានអោយដឹងថា មួយរយៈចុងក្រោយនេះមានកីឡាករគុនខ្មែរជាច្រើនប្រកាសចង់ជួប ពេជ្យ សម្បត្តិ ក៏ប៉ុន្តែអ្វីៗបានស្ងាត់ទៅវិញជាបន្តបន្ទាប់ ហើយលោកបន្ថែមលម្អិតកីឡាករគុនខ្មែរក្នុងប្រភេទទម្ងន់ជាមួយពេជ្រ សម្បត្តិ លោកមិនសម្លឹងឃើញកីឡាកររូបណាដែលស៊ូជាមួយពេជ្រ សម្បត្តិបាននៅឡើយទេ លើកលែងតែកីឡាករឈុត សេរីវ៉ាន់ថង និងឃីម បូរ៉ា ព្រោះនាក់ទាំងពីរគឺជាប្រភេទកីឡាករដែលប្រកួតចេញពីឆន្ទៈនិងបេះដូងពិតៗ 100% មិនមានពុតត្បុត ហើយក៏មិនមែនជាកីឡាករដែលចេះតែនិយាយចោលនោះទេ ឡើងប្រកួតដឹងតែប្រកួត មិនចេះដ្រាម៉ាច្រើននៅលើបណ្តាញសង្គម ឲ្យតែឡើងប្រកួតដឹងតែអស់ពីសមត្ថភាពពិតៗតែម្តង៕