* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Bayern Munich ដាក់គោលដៅលើ Ten Hag ដើម្បីមកជំនួស Tuchel
ក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich ហាក់ាបង្ហាញការចាប់អារម្មណ៍ជាខ្លាំងក្នុងការនាំយក Erik ten Hag មកជំនួសតំណែងលោក Thomas Tuchel ដើម្បីដឹកនាំក្រុមនៅរដូវកាលក្រោយ។ បច្ចុប្បន្ននេះ Bayern Munich ត្រូវបានគេនិយាយថាកំពុងសង្ឃឹមថា Manchester United នឹងបណ្តេញ Erik ten Hag ចេញពីដំណែង។

ជាការពិតណាស់ Erik ten Hag បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវកាលទីពីររបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Manchester United ។ អ្នកចាត់ការសញ្ជាតិហូឡង់ត្រូវចុះកិច្ចសន្យារយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០២២។

ថ្មីៗនេះមានព័ត៌មានរីករាលដាលថា Erik ten Hag នឹងត្រូវបណ្តេញចេញពីការគ្រប់គ្រងរបស់ MU ដែលឥឡូវនេះមានម្ចាស់ភាគហ៊ុនថ្មីគឺលោក Sir Jim Ratcliffe ។ វាត្រូវបានគេរាយការណ៍ថា Erik ten Hag នឹងត្រូវបណ្តេញចេញបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។

ដូចដែលបានរាយការណ៍ដោយ The Mirror ក្លឹប Bayern Munich ក៏ កំពុងតាមដានស្ថានភាពរបស់ Erik ten Hag ផងដែរ។ ហើយ Bayern Munich សង្ឃឹមថាអ្នកចាត់ការរូបនេះពិតជាត្រូវបាន Manchester United បណ្តេញចេញ។