* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Malik ជាកីឡាករសញ្ជាតិទីម័រទី៦ដែលមកប្រកបអាជីពក្នុងប្រទេសកម្ពុជាខណៈរូបគេក៏ជា…
ជាការពិតកាលពីពេលថ្មីៗនេះក្លិបបាល់ទាត់សៀមរាប អែហ្វស៊ី ដែលជាបេក្ខភាពឆ្នើមមួយក្នុងក្របលីគលំដាប់ទី២របស់កម្ពុជា បានប្រកាសនាំចូលសមាជិកថ្មីដែលជាកូតាកីឡាករអាស៊ានសញ្ជាតិទីម័រ
កីឡាករ Malik Xavier Loagar ដើម្បីប្រជែងពានរង្វាន់ Cambodian League 2 រដូវកាល ២០២៣-២៤នេះ។
យ៉ាងមិញថ្វីត្បិត Malik Xavier ជាកីឡាករសញ្ជាតិទីម័រទី៦ដែលមកប្រកបអាជីពក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែ Malik គឺជាកីឡាករដំបូងគេរបស់ទីម័រដែលមកប្រកបអាជីពក្នុងប្រទេសកម្ពុជាហើយរកគ្រាប់បាល់បានក្នុងការប្រកួតដំបូងរបស់ខ្លួនអោយក្លិបថ្
មី
ដែលនេះអាចនិយាយបានថា Malik Xavier ហាក់សម្រប់ខ្លួនបានលឿនជាមួយសៀបរាប អែហ្វស៊ីក៏ដូចជាមិត្តរួមក្រុមដទៃទៀតផងដែរ។
គួរបន្ថែមផងដែលថាមួយគ្រាប់ដំបូងរបស់ Malik Xavier គឺកើតឡើងក្នុងជំនួបសប្ដាហ៍ទី១នៃក្របខណ្ឌលីគលំដាប់ទី២របស់កម្ពុជា ដែលក្លិបបាល់ទាត់សៀមរាប អែហ្វស៊ីត្រូវជួបតទល់ជាមួយក្រុមបាល់ទាត់យុវជនបាទី U18 ខណៈលទ្ធផលបញ្ចប់ការប្រកួត១ទល់និង១៕