* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Cristian Roque បង្ហាញអារម្មណ៍ជឿជាក់បែបនេះចំពោះក្រុមជម្រើសជាតិកម្ពុជា…
ដូចដែលបងប្អូនបានដឹងហើយថាក្រុមជម្រើសជាតិកម្ពុជាកំពុងបំពេញបេសកម្មប្រជែងកៅអីជម្រុះជើងឯកអាស៊ី AFC Asian Cup Saudi Arabia 2027 ដោយក្រុមគោព្រៃកម្ពុជាត្រូវប្រកួតតទល់ជាមួយក្រុមជម្រើសជាតិស្រីលង្កា
ហើយការប្រកួតបែងចែកចេញជាពីរជើង ខណៈជើងទី១កន្លងទៅធ្វើឡើងនៅទឹកដីស្រលង្កា លទ្ធផលបញ្ចប់៩០នាទី០ទល់និង០ ដោយឡែកជើងទី២គឺនឹងត្រូវធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី១០ខែកញ្ញាខាងមុខនេះ។
យ៉ាងណាមិញមុនការប្រកួតចូលមកដល់កីឡាករ Cristian Roque ដែលម្ចាស់តំណែង Top Scorer បណ្ដោះអាសន្នក្នុងលីគកំពូលកម្ពុជារដូវកាលនេះ ហាក់ជឿជាក់ចំពោះក្រុមជម្រើសជាតិកម្ពុជាថាអាចបំបាក់ក្រុមជម្រើសជាតិស្រីលង្កាបានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ទោះបីជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេសស៊ីលរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរូបនេះបានបង្ហាញជំនឿចិត្តរបស់ខ្លួនមកលើក្រុមជម្រើសជាតិកម្ពុជាបែបនេះថា “ សម្រាប់ខ្ញុំៗគិតថាក្រុមជម្រើសជាតិកម្ពុជានឹងទទួលបានជ័យជម្នះ ដោយមានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រផងនោះ ខ្ញុំគិតថាក្រុមជម្រើសជាតិកម្ពុជាប្រាកដជាអាចបំបាក់ក្រុមជម្រើសជាតិស្រីលង្កា ”។
គួរបន្ថែមផងដែលថាលទ្ធផលស្មើរគ្នាកាលពីជើងទី១កន្លងទៅនាទឹកស្រីលង្កាគឺជារឿងល្អសម្រាប់ការប្រកួតជើងទី២ដែលធ្វើឡើងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិត ព្រោះការប្រកួតក្នុងដីកីឡាករទាំងអស់អាចប្រមូលអារម្មណ៍បានល្អ ការសម្រាកបានល្អ អ្វីដែលសំខាន់គឺភាពសាំទាំងលើទីលាននិងអាកាសធាតុជាដើម ខណៈចំណុចធំបំផុតនោះគឺឆន្ទៈលេងដើម្បីអ្នកជម្រើសជាតិទាំងមូល៕