* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Kubo ក្លាយជាកីឡាករអាស៊ីដំបូងគេដែលធ្វើរឿងមួយនេះនៅចំពោះមុខអ្នកគាំទ្រ…
ជាការពិតកីឡាករ Takefusa Kubo ត្រូវបានមហាជនទទួលស្គាល់ហើយថាជាកីឡាករដ៏ឆ្នើមមួយរូបដែលកំពុងក្រឡុកក្នុងក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ ដោយរូបគេកំពុងចូលរួមជាមួយនិងក្លឹបបាល់ទាត់ Real sociedad។
យ៉ាងណាមិញប្រិយមិត្តនៅចាំបានទេថ្ងៃដែល Real Sociedad បានយកឈ្នះទៅលើក្លឹបបាល់ទាត់ Athletic Bilbao ៣ទល់និង០ កីឡាករសញ្ជាតិជប៉ុនវ័យក្មេងរូបនេះក៏បានរួមចំណែកស៊ុតបញ្ចូលទី១គ្រាប់នៅនាទីទី៤៨ផងដែរ។ ខណៈវិនាទីនោះ Kubo បានស្ទាយអបអរគ្រាប់បាល់របស់ខ្លួនដោយការកាច់ចង្កះទយគូថក្រោមក្រសែភ្នែកអ្នកគាំទ្រជាច្រើនមុីននាក់។
ទោះបីជាយ៉ាងណាក៏ការអបអរគ្រាប់បាល់បែបនេះមិនបានបំពាន់អ្វីទៅលើច្បាប់បាល់ទាត់ឬឌឺដង់គូរបដិប្បឡើយ ផ្ទុយទៅវិញឃើញថាអ្នកគាំទ្រទប់សំណើចមិនជាប់ចំពោះការអបអររបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះទៅវិញ។
ហើយអតីតកីឡាកររបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid រូបនេះក៏បានក្លាយជាកីឡាករអាស៊ីដំបូងគេ ដែលសម្ដែងការអបអរគ្រាប់បាល់របស់ខ្លួនបែបនេះ។
គួរបន្ថែមផងដែលថាស្ទាយអបអរគ្រាប់បាល់បែបនេះគេអោយឈ្មោះថា Hilarius Twerk ខណៈក្រៅពីកីឡាករ Takefusa Kubo ដែលបានប្រើស្ទាយអបអរគ្រាប់បាល់បែបនេះ កីឡាការនីរបស់ក្លឹបបាល់ទាត់ Kansas City ក៏ធ្លាប់ប្រើស្ទាយអបអរគ្រាប់បាល់១១ម៉ែត្ររបស់ខ្លួនបែបនេះផងដែរ៕