ពីរប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកូរ៉េបានផ្លាស់ប្ដូរការគិតរបស់អ្នកគាំទ្រ...

ក្រុមជម្រើសជាតិកូរ៉េកំពុងធ្វើអោយអ្នកគាំទ្របាល់ទាត់អាស៊ីស្រឡាំងកាំងជាខ្លាំង ក្រោយពីរប្រកួតចុងក្រោយរបស់គេគេសុតសឹងតែកើតចេញពីការវាយបកចុងម៉ោង។

ដោយថ្ងៃប៉ះជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតវគ្គ១៦ក្រុមចុងក្រោយ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងត្រូវបានក្រុមជម្រើសជាតិអារ៉ាប់នាំមុខតាំងពីនាទីទី៤៦ រហូតដល់នាទីទី៩០បូក៩ទើបកីឡាករ Cho Gue Sung អាចរកគ្រាប់បាល់តាមស្មើរបានហើយក្រុមជម្រើសជាតិកូរ៉េក៏បានទម្លាប់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតដោយបាល់កាត់សេចក្ដី១១ម៉ែត្រឡោះងមកកាន់វគ្គ៨ក្រុមចុងក្រោយ។
 
ស្របពេលជាមួយគ្នានេះដែលក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃទី២ខែកុម្ភៈកន្លងទៅនេះវិញ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានធ្វើរឿងដែលអ្នកគាំទ្រហត់ចិត្តម្ដងទៀត ដោយក្រុមជម្រើសជាតិអូស្រ្តាលីបានបើកការនាំមុខដោយកីឡាករ Craig Goodwin តាំងពីនាទីទី៤២ រហូតដល់នាទីទី៩០បូក៦ទើបក្រុមជម្រើសជាតិកូរ៉េអាចរកគ្រាប់បាល់តាមស្មើរដោយបាល់១១ម៉ែត្ររ៉ាប់រងដោយកីឡាករ Hwang Hee-Chan  ខណៈប្រធានក្រុម Son Heung Min ក៏ទាត់បញ្ចូលទីមួយគ្រាប់បន្ថែមនាទីទី១០៤ ធ្វើអោយក្រុមជម្រើសជាតិកូរ៉េទំលាក់ក្រុមជម្រើសជាតិអូស្រ្តាលីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 

គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិកូរ៉េបានធ្វើអោយអ្នកគាំទ្រផ្លាស់ប្ដូរការគិតដែលថាក្រុមជម្រើសជាតិរបស់ខ្លួនមិនអាចបន្តទៅវគ្គបន្ទាប់បានពីរលើកជាប់គ្នា ហើយសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះក្រុមជម្រើសជាតិកូរ៉េនឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិហ្សក់ដានីក្នុងព្រឹត្តិការណ៍ AFC Asian Cup Qatar 2023៕