Antonio Conte ថា VAR បានធ្វើឱ្យមានភាពអយុត្ដិធម៍ជាច្រើននៅក្នុងបាល់ទាត់

ក្នុងការប្រកួតរវាង​ Spurs ជាមួយ Sporting កាលពីយប់មិញនេះ លោក Conte ​ទទួល​បាន​កាត​ក្រហម បន្ទាប់​ពី​លោក​បាន​បញ្ចេញ​កាយវិការ​មិន​សប្បាយ​ចិត្ត​ខ្លាំង​ជាមួយ​អាជ្ញាកណ្ដាល​ដែល​មិន​ផ្ដល់​បាល់​របស់ Harry Kane ​នៅ​ចុង​ម៉ោង ក្រោយ​ពីអាជ្ញាកណ្ដាលមើល VAR ​រួចថា​១​គ្រាប់​នេះ​ជា​គ្រាប់​បាល់ Offside ​។ ​ប្រសិន​បើ​​ទទួល​បាន​១​គ្រាប់​នេះ នោះ​ Spurs ​នឹង​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​បាត់ទៅហើយ។ 

 

VAR decision shown at Tottenham v Sporting Lisbon

បន្ទាប់​ពី​ការ​ប្រកួតត្រូវបានបញ្ចប់ ​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលីរូបនេះ​ បាន​រិះគន់​ទៅ​លើ​ប្រព័ន្ធ ​បច្ចេកវិទ្យា VAR ​ថា​៖  “ខ្ញុំគិតថាបាល់​នៅ​មុខ Kane ​ហើយ​គ្រាប់​បាល់​គឺ​ជា​គ្រាប់​បាល់។ខ្ញុំ​មិន​យល់​ពី VAR ​ថា​ពួកគេ​ដាក់បន្ទាត់​​បែប​ណា​នោះ​ទេ។ វាពិបាកណាស់ក្នុងការបញ្ចេញមតិលើការសម្រេចចិត្តនេះ ”។

 

Tottenham