* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បឹងកេតនឹងមិនប្រើប្រាស់កីឡាករកូតាអាស៊ានដូចក្រុមដទៃឡើយក្នុងរដូវកាល...
ដូចយើងបានដឹងស្រាប់ក្លឹបធំៗក្នុងលីគកំពូលកម្ពុជាមួយចំនួន កំពុងសកម្មខ្លាំងក្នុងការនាំចូលកីឡាករកូតាអាស៊ាន ទោះយ៉ាងក្លឹបយក្សមួយចំនួនរបស់កម្ពុជាដូចជាក្លឹបបាល់ទាត់ណាហ្គាវើលដ៍, វិសាខា,
និង អាយអេសអាយ ដង្កោសែនជ័យ ជាដើមសុទ្ធសឹងតែមានកីឡាករកូតាស៊ានឆ្នើមៗដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលថ្មីខាងមុខនេះ។
ដោយឡែកក្លឹបបាល់ទាត់នាគខៀវបឹងកេតវិញ ត្រូវបានប្រភពជិតស្និតមួយបង្ហើបអោយដឹងផងដែលថា រដូវកាលថ្មីនេះពួកនេះនិងមិនប្រើប្រើប្រាស់កីឡាករកូតាអាស៊ានឡើយ
ខណៈដែលក្លឹបរហ័សនាមនាគខៀវក៏ចង់ផ្ដល់ឪកាសអោយយុវជនវ័យក្មេងរបស់ខ្លួនដែលមានសម្ថតភាព ជាជាងប្រើប្រាស់កីឡាករកូតាអាស៊ានទាំងដែលក្នុងក្លឹបសំបូរទៅដោយកីឡាករវ័យក្មេងដែលមានសម្ថតភាពគ្របគ្រាន់។
គួរបន្ថែមផងដែលថាគិតត្រឹមពេលនេះបឹងកេតបាននាំចូលកីឡាករកូតាបរទេសចំនួន៥រូបរួចមកហើយក្នុងនោះមានដូចជា៖
ទី១ កីឡាកសញ្ជាតិកូដឌីវ័រ Anderson Zogbe
ទី២ កីឡាករសញ្ជាតិអង់គ្លេស Luke Stokoe
ទី៣កីឡាករ Stefan Golubović សញជាតិស៊ែប៊ី
ទី៤ កីឡាករសញ្ជាតិជប៉ុន Ryohei Yoshihama
និងទី៥ កីឡាករ Mahiro Takahashi សញ្ជាតិជប៉ុនផងដែរ៕