កីឡាករ​អ៊ុយរូហ្គាយម្នាក់ រងការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ ​ពីសំណាក់​អ្នក​គាំទ្រ​កូឡុំប៊ី

កីឡាករ​អ៊ុយរូហ្គាយម្នាក់ រងការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ ​ពីសំណាក់​អ្នក​គាំទ្រ​កូឡុំប៊ី

ផ្អើលកីឡដ្ឋាន Bank of America បន្ទាប់ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយត្រូវបានក្រុមជម្រើសជាតិកូឡុំប៊ី ទម្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ Copa America ។ ដោយយក្រុមជម្រើសជាតិកូឡុំប៊ី បានយកឈ្នះ អ៊ុយរូហ្គាយ ១ទល់នឹង ០ ខណៈដែលកីឡាកររបស់កូឡុំប៊ី មានគ្នាតែ១០នាក់ ប៉ុណ្ណោះ។

យ៉ាងណាមិញ ជម្លោះមួយបានកើតឡើងនៅពេលដែល Darwin Nunez ប្រឈមមុខនឹងអ្នកគាំទ្រកូឡុំប៊ី។ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក The Athletic បានរាយការណ៍ថា ភាពចលាចលត្រូវបានបង្កឡើងដោយអ្នកគាំទ្រកូឡុំប៊ី ចូលទៅក្នុងកន្លែងឈរដែលកាន់កាប់ដោយក្រុមគ្រួសាររបស់ កីឡាករ Darwin Nunez ។