* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Trent Alexander-Arnold មានកូនចិត្តចង់អញ្ជើញវិរៈបុរសក្នុងបាល់ទាត់បីរូបនេះដើម្បី…
ខ្សែការពារសញ្ជាតិអង់គ្លេស Trent Alexander-Arnold ប្រិយមិត្តប្រាកដជាជ្រាបហើយថារូបគេគឺជាខ្សែការដ៏សំខាន់របស់ក្លឹបហង្សក្រហម Liverpool ហើយថ្មីៗនេះរូបគេត្រូវសារពត៌មានធំៗរាយការណ៍ថា Arnold គ្រោងអញ្ជើញវិរៈបាល់ទាត់៣រូបមកទទួលទានអាហារពេលល្ងាចជាមួយខ្លួន។
យ៉ាងណាមិញក្នុងកម្មវិធី The Overlap របស់ប៉ុស៍ទូរទស្សន៍ Sky Bet ពិធីករលោក Gary Neville បានសួរទៅកាន់ខ្សែការពារឆ្នើមរូបនេះថា “ តើរូបគេចង់រួមតុអាហារជាមួយកីឡាកររូបណាខ្លះ? ប្រសិនបើមានឪកាស ”។
ភ្លាមនោះ Arnold បានឆ្លើយថាខ្លួនមានកូនចិត្តចង់អញ្ជើញវិរៈបុរសបាល់ទាត់ចំនួន៣រូបមករួមតុអាហារពេលល្ងាចជាមួយខ្លួន ដោយកំពូលកីឡាករជើងចាស់ទាំង៣រូបនោះមានដូចជា៖
ទី១ លោក Steven Gerrard ដែលជាវិរៈបុរសរបស់ក្លឹបបាល់ទាត់ហង្សក្រហម Liverpool ផ្ទាល់។
ទី២ អតីតកីឡាកររបស់ក្លឹបបាល់ទាត់អធិរាជស Real Madrid កីឡាករ Cristiano Ronaldo ។
និងទី៣ វិរៈបុរសរបស់ក្លឹបបាល់ទាត់អធិរាជ Real Madrid ដូចគ្នាគឺលោក Zinedine Zidane ផងដែរ។