មិនចាំរង់យូរ!! ចប់លីគកំពូលកម្ពុជាភ្លាមខ្សែការពារម្នាក់នេះរបស់ភ្នំពេញក្រោនប្រកាសលាអ្នកគាំទ្រតែម្ដង

Soe Moe Kyaw ខ្សែការពារអន្តរជាតិមីយ៉ាន់ម៉ា ប្រកាសលាអ្នកគាំទ្រក្លិប​ភ្នំពេញក្រោន ក្រោយបញ្ចប់យុទ្ធនាការប្រជែងពានរដូវកាល ២០២៣-២៤ ។

ខ្សែការពារវ័យ២៥ឆ្នាំ សរសេរដូច្នេះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន «រយៈពេលមួយរដូវកាលនៅ​ភ្នំពេញក្រោយ ខ្ញុំ មានឱកាសបង្ហាញខ្លួននៅ AFC Cup លើកដំបូង និងថែមទាំងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផង។ សូមអរគុណដល់អ្នកគាំទ្រ ថ្នាក់ដឹកនាំ និងមិត្តរួមក្រុមដែលបានរាប់អានខ្ញុំយ៉ាងកក់ក្តៅតាំងពីខ្ញុំមកដល់។ ខ្ញុំសង្ឃឹមថាយើងអាចជួបគ្នាម្ដងទៀតនៅពេលក្រោយ។ ជាចុងក្រោយ ខ្ញុំសូមជម្រាបលាក្រុម និងជូនពរក្រុមទទួលបានជោគជ័យនៅឆ្នាំក្រោយ»។

គួរបញ្ជាក់ថា Soe Moe Kyaw បានចូលរួមជាមួយភ្នំពេញក្រោន កាលពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ ២០២៣ ។ ខ្សែការពារឆ្នើមរបស់មីយ៉ាន់ម៉ា ជាចំណែកមួយក៏សំខាន់របស់ក្លឹបបាល់ទាត់សឹង្ហក្រហមភ្នំពេញក្រោនក្នុងរដូវកាលនេះ ដោយរូបគេបានជួយ ភ្នំពេញក្រោន ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC CUP ហើយទទួលបានជើងឯករកក្នុងពាន់រង្វាន់ សម្ដេច ហ៊ុន សែន នឹង លីគកំពូលកម្ពុជា ( Cambodian Premier League )ផងដែរ ។