* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ten Hag ជំរុញឱ្យ Onana ប្រឹងបន្តទៀត ដោយនិយាយថា De Gea ចាប់ផ្តើមដំបូងក៏មិនល្អដែរ....
អ្នកចាត់ការ ក្រុម Manchester United លោក Eric ten Hag បានជំរុញឱ្យ Andre Onana បង្កើនទម្រង់លេងរបស់គាត់ ដូច Peter Schmeichel និង David de Gea ធ្លាប់បានធ្វើ គឺពួកគេចាប់ផ្ដើមដំបូងក៏មិនសូវល្អនោះដែរ។

អ្នកចាំទីសញ្ជាតិកាមេរូន បង្ហាញទម្រង់លេងអន់យ៉ាងខ្លាំងក្នុងរដូវកាលដំបូងរបស់គេជាមួយ Manchester United ចាប់តាំងពីបានចូលរួមក្រុមក្នុងតម្លៃ 47 លានផោនដើម្បីជំនួសតំណែង David de Gea។

ប៉ុន្តែម្តងម្កាលគាត់បង្ហាញកំហុសរបស់គាត់ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យក្រុមចាញ់ទាំងពីរប្រកួតក្នុង UEFA Champions League រួមទាំងការប្រកួតថ្មីៗដែលក្រុមត្រលប់មកយកឈ្នះ Brentford 2-1 ប៉ុន្តែការចាញ់គ្រាប់បាល់របស់គាត់ត្រូវបានគេនិយាយយ៉ាងខ្លាំងសូម្បីតែ Peter Schmeichel បានចង្អុលបង្ហាញពីបញ្ហាជាមួយនឹងជំនាញស៊ុតបញ្ចូលទីរបស់គាត់។
ជាមួយគ្នានេះ Ten Hag ក៏បានផ្តល់បទសម្ភាសន៍ថ្មីៗនេះ ដោយជំរុញឱ្យ Onana ត្រលប់មកវិញ និងបង្ហាញទម្រង់លេងដ៏ល្អ ដោយលើកឧទាហរណ៍ពីអ្នកចាំទីជើងចាស់ពីររូបរបស់ក្រុម Schmeichel និង De Gea ពួកគេបាននិយាយថាពួកគេក៏មានការចាប់ផ្តើមមិនល្អផងដែរ មុនពេលក្លាយជាអ្នកចាំទីល្អបំផុត។