តែងតែស្ថិតក្នុងជម្រើសទី២ !! Bayindir មានឱកាសលេងឱ្យ Man United ជាលើកដំបូង

Altay Bayindir អ្នកចាំទីទី 2 របស់ Manchester United បានបង្ហាញអារម្មណ៍ចំពោះ ការមានឱកាសបង្ហាញខ្លួននៅលើទីលានជាលើកដំបូងសម្រាប់បិសាចក្រហម ។

អ្នកចាំទីទួរគីបានផ្ទេរពីក្រុម Fenerbahce ដែលជាក្រុមដ៏ល្បីរបស់ប្រទេសទួរគី មកចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃខ្លួន 4.2 លានផោន និងបានចុះកិច្ចសន្យារហូតដល់ឆ្នាំ 2027 ដោយមកកាន់កាប់តួនាទីជាអ្នកចាំទីទីពីរពី Dean Hain Anderson ដែលជាអ្នកចាំទីជម្រើសទីពីរពីមុនមក។ ដែលបច្ចុប្បន្នគាត់​បាន​ចាកចេញ​ហើយហើយចូលរួមជាមួយ Nottingham forest ។

ទោះ​បី​ជា​យ៉ាង​ណា Bayindir មិន​ដែល​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​លេង​សូម្បី​តែ​មួយ​នាទី​។ គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​បាន​ជ្រើស​រើស​យក Andre Onana ដើម្បី​លេង​ជា​ជម្រើស​ដំបូង​គ្រប់​ការ​ប្រកួត​ក្នុង​រដូវ​កាល​នេះ។ រួមទាំងក្នុងពានរង្វាន់ Carabao Cup និង FA Cup ដែលជារឿយៗជាឱកាសសម្រាប់អ្នកចាំទីដៃទីពីរ។

ហើយចាប់តាំងពី Onana ត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមជម្រើសជាតិកាមេរូនក្នុង Africa Cup of Nations វាគឺជាឱកាសដ៏ល្អសម្រាប់ Bayindir ក្នុងការបង្ហាញខ្លួនជាលើកដំបូងសម្រាប់បិសាចក្រហម។