ក្រុមជម្រើសជាតិជប៉ុនអស់ឪកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា


ក្រុមជម្រើសជាតិជប៉ុនអស់ឪកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍  World Cup ឆ្នាំ​២០២២ នៅប្រទេសកាតា  បន្ទាប់ពីលេង១២០​នាទី ស្មើគ្នាជាមួយក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផលស្មើ ១ទល់នឹង១  ហើយដល់វគ្គ ​បាល់​ប៉េណាល់ទី​ចាញ់ក្នុងលទ្ធផល ៣ទល់នឹង១ ។  



លោក  Hajime  Moriyasu គ្រូបង្វឹករបស់ក្រុមជម្រើសជាតិជប៉ុនបាននិយាយថា  ៖ “ខ្ញុំបានសុំឱ្យកីឡាករសម្រេចចិត្តលើការទាត់បាល់ពិន័យដោយខ្លួនឯង។ ពិត​ណាស់​ពួក​គេ​បាន​ខិត​ខំ​យ៉ាង​ខ្លាំង។ ហើយស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង  ហើយខ្ញុំ​សូម​សរសើរ​ដល់​ក្រុម​ដែល​បាន​ខិតខំ​ប្រឹងប្រែង​។ ហើយ​យើង​ត្រូវ​តែ​ទទួល​យក​លទ្ធផល។ យើងមិនចុះចាញ់នឹងសម្ពាធទេ។ ខ្ញុំមិនគិតដូច្នេះទេ។ ខ្ញុំគិតថាអ្នកចាំទីក៏អស្ចារ្យដែរ។ ហើយ​កីឡាករ​ដែល​ទាត់​បាល់​ប៉េណាល់ទី​បាន​បង្ហាញ​ភាព​ក្លាហាន​របស់​ពួក​គេ”។


គាត់បានបន្ថែមទៀតថា៖  ​“ក្នុង​ការ​ប្រកួត​នេះ យើង​ពិត​ជា​ចង់​ឈ្នះ។ ប៉ុន្តែ​បើ​តាម​លទ្ធផល​នៃ​ការ​ប្រកួត​វិញ​គឺ​ពិត​ជា​ខក​ចិត្ត​ណាស់។ ប្រហែល​ជា​មាន​វាសនា​បែប​នេះ​ហើយ។ ប៉ុន្តែ​នៅ​ទី​បំផុត វា​មិន​បាន​បដិសេធ​រាល់​ការ​ខិត​ខំ​របស់​យើង​ទេ”។



សម្រាប់ក្រុមជម្រើសជាតិជប៉ុន ត្រូវ​ខកចិត្ត​ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៏ World Cup ចំនួន៤​ដង​រួច​មក​ហើយ  ពោលគឺនៅក្នុង​ឆ្នាំ ២០០២,២០១០,២០១៨ និង ២០២២  ប៉ុន្តែ​ទម្រង់​លេងរបស់ក្រុមជម្រើសជាតិជប៉ុនកាល​យប់មិញនេះ បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់អាស៊ីមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទោះ​បី​ជាអស់ឪកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយក៏ដោយ ​។