* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករជម្រើសជាតិបាល់ទះកម្ពុជា ពិន សារុន និង គួន ម៉ុម ក្លាយជាកីឡាករដែល…
ប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាបាល់ទះកម្ពុជាប្រាកដជាស្គាល់កីឡាករពិន សារុន និង គួន ម៉ុម ច្បាស់ហើយ ព្រោះកន្លងមកអ្នកទាំងពីរតែងតែបង្ហាញវត្តមានជាមួយក្រុមជម្រើសជាតិកម្ពុជានឹងសមាគមកីឡាបាល់ទះវិសាខាជាញឹកញាប់ព្រមទាំងបង្ហាញទម្រង់លេងបានយ៉ាងល្អផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករគួន ម៉ុម និង ពិន សារុន គឺជាកីឡាករដែលមានកម្ពស់ខ្ពស់ជាងគេផងដែលក្នុងក្រុមជម្រើសជាតិកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីរាយនាមកីឡាករ១២រូបចុងក្រោយត្រៀមសម្រាប់ព្រឹត្តិការណ៍ The 19th Asian Game នាពេលខាងមុខនៅប្រទេសចិន។
គួរបន្ថែមផងដែលថាកីឡាករគួន ម៉ុមដែលបច្ចុប្បន្នជ្រងក្រោមដំបូលសមាគមកីឡាបាល់ទះវិសាខាមានកម្ពស់ ១.៩៨ម៉ែត្រ ខណៈកម្ពស់នៅពេលលោត ៣.៣៩ម៉ែត្រ
ដោយឡែកកីឡាករពិន សារុន វិញរូបគេមានកម្ពស់ខ្ពស់ជាងគេ ពោលកម្ពស់ ២.០១ម៉ែត្រនិងលោតបានកម្ពស់ ៣.៤៩ម៉ែត្រផងដែរ៕