Ange សារភាពថាកីឡាករសំខាន់ៗរបស់គាត់មានរបួសច្រើន ធ្វើឱ្យ Spurs របូត ៣ ពិន្ទុកាលពីយប់មិញ

អ្នកចាត់ការ ក្រុម Tottenham Hotspur លោក Ange Postecoglou បានសរសើរ ការខិតខំប្រឹងប្រែងរបស់ក្រុមរបស់គាត់។ ប៉ុន្តែ​ដោយសារ​បញ្ហា​របួស និង​ស្ថានភាព​រាងកាយ​ដែល​បណ្តាល​ឲ្យ​មាន​របួស Wolverhampton Wanderers យកឈ្នះ កាលពីយប់មិញ ។

Spurs បាននាំមុខ 1ទល់នឹង0 តាំងពីលេងបាន 3នាទីនៅក្នុងការប្រកួតតាមរយៈ Brennan Johnson ប៉ុន្តែពីរគ្រាប់ចុងម៉ោងរបស់ Pablo Salabia និង Mario Lemina បាននាំឱ្យ Wolves បានឈ្នះ 2-1 ។

វាជាការបរាជ័យក្នុងជាលើកីទីពីររបស់ Spurs ជាប់ៗគ្នា ប៉ុន្តែ Ange មានសុទិដ្ឋិនិយមចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមរបស់គាត់។ នៅក្នុងការប្រកួតដែលពួកគេត្រូវផ្លាស់ប្តូរកីឡាករក្នុងមុខតំណែងជាច្រើន នៅពេលដែលមិនមានកីឡាករសំខាន់ៗដូចជា James Maddison, Mickey van de Ven, Richarlison ក៏ដូចជា Destiny Udoghi និង Christian Romero ដែលត្រូវបានញាំញីដោយរបួស ។