យុវជនវ័យក្មេង Arda Guler បំបែកកំណត់ត្រាថ្មីមួយនេះរបស់ CR7 នៅ EURO 2024...

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិតួគីកីឡាករ Arda Guler ដែលជាសមាជិករបស់ក្លឹបយក្សអធិរាជស Real Madrid ធ្វើបានយ៉ាងល្អក្នុងការប្រកួតព្រឹត្តិ UEFA EURO ជាលើកដំបូងរបស់ខ្លួនជាមួយក្រុមជម្រើសជាតិ ដោយក្នុងជំនួបរវាងតួគីជាមួយក្រុមជម្រើសជាតិហ្សក់ហ្ស៊ី Guler ក៏រកបានមួយគ្រាប់ផងដែរ។

យ៉ាងណាមិញបន្ទាប់ពីរកគ្រាប់បាល់បានមួយគ្រាប់ក្នុងជំនួបជាមួយក្រុមជម្រើសជាតិហ្សក់ហ្ស៊ី Arda Guler បានបំបែបកំណត់ត្រាមួយរបស់ CR7 ខណៈដែលកំណត់ត្រានោះគឺជាកំណត់ត្រាកីឡាករវ័យក្មេងជាងគេដែលរកគ្រាប់បាល់បានក្នុងព្រឹត្តិការណ៍ EURO។

ទោះបីជាយ៉ាងណាក៏ដោយបើយើងរំលឹកទៅកាន់ព្រឹត្តការណ៍ EURO ឆ្នាំ២០០៤ គ្រានោះ CR7 មានវ័យ១៩ឆ្នាំនិង១២៨ថ្ងៃ គាត់បានគ្រាប់បាល់ក្នុងជំនួបដែលព័រទុយហ្គាល់បានយកឈ្នះក្រិកដោយលទ្ធផល ២ទល់និង១ 

ខណៈដែលក្នុងព្រឹត្តិការណ៍ EURO ២០២៤នេះវិញ Arda Guler បានបំបែកកំណត់ត្រារបស់ CR7 ជាផ្លូវកាលហើយ ពោល Guler បច្ចុប្បន្នមានវ័យ១៩និង១១៤ថ្ងៃហើយមួយគ្រាប់ដែលរូបគេរកបានពីជំនួបតទល់ជាមួយហ្សក់ហ្ស៊ីគឺជាគ្រាប់ប្រវត្តិសាស្រ្តរបស់ក្នុង EURO។