* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Rooney គ្រូបង្វឹកក្រុម Birmingham គាត់មិនលាលែងពីតំណែងឡើយទោះអ្នកគាំទ្រមិនសប្បាយចិត្តក៏ដោយ
Wayne Rooney គ្រូបង្វឹកក្រុម Birmingham បានទទូចថាគាត់គ្មានចេតនាលាលែងពីតំណែងឡើយ បើទោះបីត្រូវបានអ្នកគាំទ្រស្រែកហ៊ោក៏ដោយ បន្ទាប់ពីក្រុមធ្វើមិនបានល្អ។

ក្រុម Birmingham បានចាញ់ 0-3 ក្រោមស្នាដៃក្រុម Leeds United ក្នុងការប្រកួតដំបូងនៃឆ្នាំ 2024 នៅ Championshipដែលបណ្តាលឱ្យពួកគេមិនទាន់ស្គាល់ពាក្យថាឈ្នះក្នុងលីកចំនួន 5 ប្រកួតជាប់ៗគ្នា ដោយធ្លាក់មកចំណាត់ថ្នាក់លេខ 20 ក្នុងតារាង។

បន្ទាប់ពីការប្រកួតនៅ Elland Road អ្នកគាំទ្របានស្រែកខ្លាំងៗថា "Wayne Rooney ចាកចេញពីក្លឹបរបស់យើង"។ ទោះជាយ៉ាងណា Rooney ទទូចថាគាត់គោរពយោបល់របស់អ្នកគាំទ្រ ប៉ុន្តែខ្ញុំនឹងនៅតែបន្តប្រយុទ្ធ។
“ នេះមិនមែនជាលទ្ធផលដែលយើងចង់បាននោះទេ គ្រាប់បាល់ទីមួយបានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំង » ។