ប្រហែលមានតែក្រុមជម្រើសជាតិមួយនេះទេដែលចំណាយពេល២ឆ្នាំទើបរកគ្រាប់បាល់បាន ១គ្រាប់

សានម៉ារីណូជាប្រទេសតូចមួយ ដែលហ៊ុព័ទ្ធដោយប្រទេសអ៊ីតាលីហើយសានម៉ារីណូជាប់ចំណាត់ថ្នាក់ ២០៧ លើ២០៧ ក្នុងតារាងរបស់ FIFA ក៏មិនដែលឈ្នះមួយប្រកួតសោះតាំងពីឆ្នាំ២០០៤មក៕ លើកចុងក្រោយ ដែលប្រទេសនេះរកបានមួយគ្រាប់នៅក្នុងប្រកួតផ្លូវការគឺ ប្រកួតប៉ះជាមួយប៉ូឡូញនៅឆ្នាំ២០២១នៅពេលនោះប៉ូឡូញស៊ី ៧ ឯសានម៉ារីណូ ស៊ុតបាន ១គ្រាប់ទៅវិញ។


ក្រុមជម្រើសជាតិបាតតារាងចំណាត់ថ្នាក់ FIFA សានម៉ារីណូ រកគ្រាប់បាល់ទី១របស់ខ្លួនជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ ក្នុងប្រកួតជម្រុះ Euro 2024 ទល់នឹងដាណឺម៉ាកកាលពីយប់មិញនេះ។

ក្នុងប្រកួតខាងលើនេះ សានម៉ារីណូ រកបាន ១គ្រាប់នៅនាទីទី៦២ តែជាអកុសលនៅពេលចប់ការប្រកួត ខាងដាណឺម៉ាកយកឈ្នះវិញក្នុងលទ្ធផល ២ ទល់នឹង ១។