សមិទ្ធផលរបស់លោក Mano Polking ក្រោយចូលកាន់តំណែងជាបង្វឹកក្រុមជម្រើសជាតិថៃ រយៈពេល ១ឆ្នាំ

ក្រឡេកមកមើលស្នាដៃរបស់លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ ដែលទទួលបន្ទុកដឹកនាំក្រុមរយៈពេល ១ឆ្នាំ ពោលគឺឈ្នះជើងឯកអាស៊ាន  AFF Suzuki Cup 2020នៅប្រទេសសិង្ហបុរី ដែលបច្ចុប្បន្នប្តូរទៅជាពានរង្វាន់ AFF Mitsubishi Electric Cup ។



ស្ថិតិគ្រប់គ្រងរបស់ Mano Polking នៅក្នុងក្រុមជម្រើសជាតិថៃក្នុងរយៈពេល១ឆ្នាំកន្លងមកមានដូចខាងក្រោម៖    
◼️ជើងឯកអាស៊ាន ១    
◼️លេង១៧ ប្រកួត   
◼️ឈ្នះ ១២    
◼️ស្មើ ៣ និងចាញ់ ២    
◼️ស៊ុតបញ្ចូលទីបាន ៣១ គ្រាប់    
◼️របូតគ្រាប់ចំនួន៩គ្រាប់    
◼️ចំណាត់ថ្នាក់ពិភពលោក 111




សម្រាប់ក្រុមជម្រើសជាតិថៃ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងពូល A ដែលមានហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា និងប្រ៊ុយណេ ឬទីម័រខាងកើត។