* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Mata បានក្លាយជាតារាសំណាងរបស់ក្លឹបបាល់ទាត់ Vissel Kobe ដោយសាររឿងនេះ…
ក្លឹបបាល់ទាត់ Vissel Kobe គឺជាក្រុមខ្លាំងមួយក្នុងលីគបាល់ទាត់របស់ជប៉ុន ខណៈរដូវកាលនេះ Vissel Kobe បានក្លាយជាម្ចាស់ជើងឯក J-League ថែមទៀតផង។
ស្របពេលជាមួយគ្នានេះផងដែលកីឡាករឆ្នើមដែលមានកេរ៍ឈ្មោះបោះសំឡេងល្បីល្បាញជាច្រើនឆ្នាំនៅតំបន់អឺរ៉ុប Juan Mata បានក្លាយជាតារាសំណាងរបស់ក្លឹប ព្រោះ Mata ទើបតែចូលរួមជាមួយនិងក្លឹបបាល់ទាត់ Vissel Kobe កាលពីពេលថ្មីៗនេះហើយបានឈ្នះពានជាមួយក្លឹបថ្មីតែម្ដង។
ទោះបីជាយ៉ាងណាក៏ដោយអតីតកីឡាកររបស់ក្លឹបបាល់ទាត់បិសាចក្រហម Manchester United Juan Mata បានចូលរួមជាមួយនិងក្លឹបបាល់ទាត់ Vissel Kobe របស់ជប៉ុនទើបតែបានជាង២ខែប៉ុណ្ណោះ ពោលគឺ Mata បានក្លាយជាកីឡាករ Vissel Kobe ជាផ្លូវការនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៣ថ្មីៗនេះ។
គួរបន្ថែមផងដែលថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Juan Mata ធ្លាប់ឈ្នះពាននៅតំបន់អឺរ៉ុបជាច្រើនរួចមកហើយ ដោយសរុបទាំងការឈ្នះពានជាក្រុមជម្រើសជាតិនិងក្លឹបអាជីព Mata ធ្លាប់ឈ្នះពានរង្វាន់ទាំងតូចទាំងធំរហូតដល់ទៅ១៤ពានឯណោះ៕