ចូលរួមជាមួយក្លឹបបាល់ទាត់ Bayern​មិនទាន់បានមួយរដូវកាលទេតែ Kane អាចធ្វើ…

ជាការពិតក្រោយចាក់ចេញពីក្លឹបបាល់ទាត់មាន់ក្នាយមាស Hotspur ទៅចូលរួមជាមួយក្លឹបយក្យអាល្លឺមង់ Fc Bayern Munich អ្នកគាំទ្រជឿជាក់ថា Harry Kane និងឈ្នះពានរង្វាន់យ៉ាងតិចមួយសម្រាប់កាដូនៃការផ្លាស់ទៅជ្រកកោនក្រោមដំបូលក្លឹបបាល់ទាត់ FC Bayern Munich។

យ៉ាងណាមិញ Harry Kane មិនទាន់ប្រាកដថាខ្លួនអាចឈ្នះពានរង្វាន់ណាមួយឡើយជាមួយក្លឹបអាណាព្យាបាល FC Bayern Munich ក៏ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបង្កើតកំណត់ត្រាសម្រាប់ខ្លួនឯងរួចរាល់ហើយក្នុងក្របខណ្ឌ Bundesliga ដោយកំណត់ត្រានោះគឺ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ (17គ្រាប់) គិតត្រឹមការបង្ហាញខ្លួន១១ប្រកួតអោយ Bayern Munich។

គួរបន្ថែមផងដែលថា 11ប្រកួតនៅក្នុងលីគ Harry Kane ស៊ុតចូលទី បាន១៧គ្រាប់ធ្វើឲ្យគាត់រកគ្រាប់បាល់លើសអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅរដូវកាលមុនទៅទៀត ខណៈដែលរដូវកាលមុនអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគឺមានត្រឹមតែ១៦គ្រាប់ប៉ុនណ្ណោះ៕