* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Garnacho និយាយថាយប់មិញជាថ្ងៃល្អបំផុតក្នុងជីវិតរបស់គេដែលជួយ Man United Comeback ទល់នឹង Aston Villa
ខ្សែប្រយុទ្ធស្លាបរបស់ Manchester United Alejandro Garnacho រកបានពីរគ្រាប់ក្នុងជ័យជម្នះ 3-2 របស់បិសាចក្រហមលើ Aston Villa នៅ Old Trafford ហើយ Garnacho បានហៅពេលវេលានេះថាជាថ្ងៃដ៏ល្អបំផុតនៃជីវិតរបស់គាត់។
Manchester United ត្រូវបាន Aston Villa នាំមុខ 2ទល់នឹង0 នៅវគ្កទី1 ដែលស៊ុតបញ្ចូលទីដោយ John McGinn នៅនាទីទី 21 និង Leander Dendoncker នៅនាទីទី 26 ទោះជាយ៉ាងណា បីស៊ាចក្រហមក៏អាច វាយបកមកវិញបាននៅវគ្កទី2។
បិសាចក្រហមរកបានបីគ្រាប់ជាថ្នូរមកវិញ ដោយAlejandro Garnacho រកបានពីរគ្រាប់ នៅនាទីទី 59 និង 71 ទន្ទឹមនឹងនេះដែរ Rasmus Hojlund បានស៊ុតបញ្ចូលទីគ្រាប់ទី 3 សម្រេចសម្រាប់ជ័យជម្នះរបស់ Man United ដែលបានកត់ត្រាគ្រាប់បាល់ដំបូងរបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League ។
ដោយជោគជ័យក្នុងការចាប់ផ្តើមមកវិញរបស់បីស៊ាចក្រហម ជាមួយនឹងគ្រាប់បាល់ដែលគាត់បានស៊ុតបញ្ចូលទី មិនមែនត្រឹមតែមួយគ្រាប់ប៉ុណ្ណោះទេប៉ុន្តែពីរគ្រាប់ Alejandro Garnacho បានសង្កត់ធ្ងន់ថាក្រុមរបស់គាត់បាន ត្រលប់មកវិញ ដ៏អស្ចារ្យមួយ ដោយសារតែក្រុមបិសាចក្រហមមិនដែលបោះបង់ឡើយ ទោះបីជាពួកគេត្រូវគូរប្រកួតនាំមុខក៏ដោយ។
Alejandro Garnacho បាន និយាយ ថា ៖ «វាមានអារម្មណ៍អស្ចារ្យ យើងគឺ Manchester United យើងតាមពីក្រោយ 0-2 ប៉ុន្តែយើងមិនដែលចុះចាញ់ទេ នេះជា ការត្រលប់មកវិញ ដ៏អស្ចារ្យពីក្រុមរបស់ពួកយើង » ។